ក្រ​ជាសះស្បើយ​ពី​កូវី​ដ​១៩ ធ្វើ​ខួបកំណើត​ក្នុង​មន្ទីរពេទ្យ​តែម្តង​

256
ចែករម្លែក

​អ្នកស្រី ឆ​យ វ៉ៃ ឈី (Choy Wai Chee) បាន​ប្រារព្ធ​ខួបកំណើត​ដ៏​គួរ​ឱ្យ​អបអរសាទរ​បំផុត នោះ​ក៏​ដោយសារ​តែ​គាត់​ក្លាយជា​អ្នកជំងឺ​កូវី​ដ​-១៩ ដែល​យូរ​ជាសះស្បើយ​បំផុត​និង​បាន​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល ៤ ខែ​មក​ហើយ​គិត​មក​ទល់​ពេល​នេះ​។

​មាន​ពេល​មួយ​នោះ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​គ្រួសារ​របស់គាត់​ត្រៀម​ធ្វើ​បុណ្យ​សព​សម្រាប់​គាត់ ធ្វើ​ឱ្យ​សាច់ញាតិ​ស្លុតចិត្ត​ជាខ្លាំង​។​

​ប៉ុន្តែ​ជា​អព្ភូតហេតុ​អស្ចារ្យ អ្នកស្រី​បាន​ប្រយុទ្ធ​ឈ្នះ​ចង្កូម​មច្ចុរាជ (​សេចក្ដីស្លាប់​) ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ហើយ​បាន​ធ្វើ​ខួបកំណើត​ឈាន​ចូល​វ័យ ៥៨ ឆ្នាំ​កាលពីពេល​ថ្មីៗ​នេះ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ National University Hospital (NUH) ក្នុងប្រទេស​សិង្ហ​បុរី កន្លែង​ដែល​គាត់​ក្លាយជា​អ្នកជំងឺ​កូវី​ដ​យូរ​ជាសះស្បើយ​ជាងគេ​បំផុត​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម