តើ​ការរក្សា​និង​ប្រើប្រាស់​សាច់ប្រាក់​បែបណា​ដើម្បី​មាន​ប្រ​សិ​ទ្ឋ​ភាព​?

330
ចែករម្លែក

ដោយ​:​ច្រាយ ចំណាន​/​ ​ភ្នំពេញៈ ប្រាក់​អាច​និយាយថា​ចាយ​ស្រួល និង​ពិបាក​រក ហើយ​ពាក្យ​នេះ​ត្រូវបាន​គេ​លើក​ឡើងជា​រឿង​យៗ ហេតុនេះ​តើ​គួរ​រក្សា​និង​ប្រើប្រាស់​សាច់់ប្រាក់​បែបណា ដើម្បី​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​គួរតែ​ជា​រឿង​ត្រូវ​ស្វែងយល់​។​
​ ​តាម​គេហទំព័រ​Cambodiafinancialtimes.com​បានបង្ហាញ​ចំណុច​សំខាន់ៗ​ចំនួន​១៤ ដើម្បី​បាន​សិក្សា​រៀនសូត្រ​បន្ត​។​ក្នុងនោះ​៖


១.​ចាយវាយ​ឲ្យ​តិចជាង​ចំណូល​។​២. ចាប់ផ្តើម​សន្សំ​ប្រាក់​ពី​ឥឡូវនេះ​ទៅ ជាជាង​រង់ចាំ​រហូតដល់​រកឃើញថា គួរ​រកស៊ី​របរ​អ្វី ទើប​ចាប់ផ្តើម​ប្រមែប្រមូល​ស្វែងរក​ប្រាក់​។​៣ .​ពេលវេលា​ជា​មាសប្រាក់ គ្រប់គ្រង​ពេលវេលា​បានល្អ​មានន័យថា​គ្រប់គ្រង​មាសប្រាក់​ក៏បាន​ល្អ​ដែរ​។​៤.​ជៀសវាង​ពី​បំណុល​ដែលមាន​ការប្រាក់​ខ្ពស់​។​៥. ពិភាក្សា​ពី​រឿង​ប្រាក់​កាក់ ការខ្លាច​រអា​មិន​ហ៊ាន​និយាយ​គ្នា​ដោយ​ត្រង់ៗ​អំពី​រឿង​ប្រាក់​កាក់​នឹង​នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ​។​៦ ឈប់​ចាយវាយ​ហ៊ឺហា ដើម្បី​អួតថា​ខ្លួន​មាន​ប្រាក់​ច្រើន​។​៧. តាមដាន​ដំណើរ​រីកចម្រើន​នៃ​ទ្រព្យសម្បត្តិ​របស់​អ្នកជា​និច្ច​។​៨. ថែរក្សា​របស់របរ​ប្រើប្រាស់​ជាប្រចាំ បើ​មិន​ដូច្នេះ​ទេ​អ្នក​ត្រូវ​ចំណាយ​ប្រាក់ ដើម្បី​ជួសជុល​របស់​ទាំង នោះ​ជាក់​ជាពុំខាន​។ សាកល្បង​សង្កេតមើល​មួយ​ត្រួស​ក្នុងផ្ទះ​របស់​អ្នក តើ​មាន​របស់​អ្វីខ្លះ​ដែល​អ្នក​ទុកចោល​មិន​អើពើ ឬ​ស្ទើរតែ​ខូចខាត​អស់ ដោយ​មិនបាន​ថែរ រក្សា​។​៩. កិច្ចការ​ណា​ដែល​អាចធ្វើ​បាន​ដោយ​ខ្លួនឯង ចូរ​ធ្វើ​ដោយ​ខ្លួនឯង នេះ​ជា​វិធី​កាត់បន្ថយ​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព​។ បើ​ងាក​នេះ​ពឹង​គេ ងាក​នោះ​ជួល​គេ អ្នកនឹង​ត្រូវ​ចំណាយ​គ្រប់យ៉ាង​។​១០.​រាល់​ចំណាយ​ត្រូវមាន​ផែនការ​ទុកជាមុន​។​១១. ស្វែងរក​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន និង​ធ្វើ​កិច្ច​ការដែល​ខ្លួន​ចូលចិត្ត​។​១២. កសាង​មិត្តភាព​និង​ទំនាក់ទំនង​ពិតប្រាកដ​។ មិត្តភាព​និង​ចំណងទាក់ទង​ល្អជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​។​១៣. អភិវឌ្ឍន៍​ខ្លួនឯង​ជាប្រចាំ​៖ ចំណេះដឹង សុខភាព ចំណងទាក់ទង ។​ល​។​និង​១៤. ផ្តល់ជំនួយ​ដោយ​ឥត​ចំណង​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម