ក្រុម​កា​ងារ​សាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​

196
ចែករម្លែក

ដោយ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​ក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​អ្នកស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហម​កម្ពុជា​បាន​សហការ​ជាមួយ​យម​ន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្ត​, នគរបាល​ចរាចរណ៍​,​បាន​ចុះ​អប់រំ​ផ្សព្វ ផ្សាយ​អំពី​ច្បាប់​ចរាចរណ៍ ការ​ពាក់មួក​សុ​វត្តិភាព នៅ​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​។ ដែលមាន​អ្នកចូលរួម​សរុប ១៦៧ នាក់ ស្រី ៧១ នាក់​និង​បាន​ចែកជូន​នូវ​ខិតប័ណ្ណ​ព័ត៌មាន​ចរាចរណ៍​បាន​ចំនួន​៤៣៨​នាក់​។​ក្រោម​អធិបតីភាព​លោកស្រី​ចឹក ហេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ក៏​លោកស្រី​ចឹក ហេង ក៏បាន​សំណូមពរ​សុំអោយ​បងប្អូន​ទាំងអស់គ្នា មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ពេល​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ពេល​ស្រវឹង​សូមកុំ​បើកបរ​ហើយ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​ព្រមទាំង​បាន​បញ្ជ្រាប​ការអប់រំ​ផ្សព្វផ្សាយ​បន្ថែម​អំពី​ការបង្ការ​ទ​ប​ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ការការពារ​ជំងឺ​គ្រុន​ឈិ​ក គ្រុនឈាម ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន លប់​ភក់ជ្រាំ និង​បំផ្លាញ​ជម្រក​មូស​ខ្លា​ញី​។​គម្រោង​ស្តារ​ទំនាក់ទំនង​គ្រួសារ​និង​ចូលរួម​ថែទាំ​សុខភាព ដោយ​ការហូប​ទឹកស្អាត​ប្រើប្រាស់​បង្គន់​អនាម័យ​និង​លាង​ស​ម្អា​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ញឹក​ញ៉ាប់​ជាប្រចាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម