ឌី​មី​តា បឺ​បា​តូ​វ :​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ត្រូវការ​តែ​ខ្សែការពារ​កណ្តាល​ម្នាក់ និង​ការពារ ស្លាប​ស្តាំ​ម្នាក់​

189
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United )​ត្រូវការ​កីឡាករ​តែ​ពីរ​នាក់​ទៀត​ប៉ុណ្ណោះ ដើម្បី​បំពេញ​កង្វះខាត​របស់​ក្រុម​។ នេះ​បើតាម​ការអះអាង​របស់​អតីត​ខ្សែប្រយុទ្ធ ឌី​មី​តា បឺ​បា​តូ​វ (Dimitar Berbatov) ។

​អតីត​កីឡាករ​សញ្ជាតិ​ប៊ុលហ្គារី​រូបនេះ​ជឿថា ក្រុម ក្លិប Manchester United ត្រូវ​ការចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​កណ្តាល​និង​ខ្សែការពារ​ស្តាំ បើទោះបីជា​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunar Solskjaer) បាន​ចំណាយ ១៣០​លាន​ផោន​លើ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) និង​ខ្សែការពារ​ស្តាំ អ៊ែ​រិ​ន វ៉ាន ប៊ី​ស​សា​កា (Aaron Wan-Bissaka) កាលពី​រដូវក្តៅ​ឆ្នាំមុន​ហើយក៏​ដោយ​។

​ក្លិប United កំពុង​តាម​ប្រមាញ់​យក​ខ្សែបម្រើ​ស្លាប ចា​ឌិន សាន​ចូ (Jadon Sancho)​ហើយ​អ្នកខ្លះ ជឿថា ពួកគេ​នៅតែ​ត្រូវ​ការទិញ​ខ្សែប្រយុទ្ធ​កណ្តាល ប៉ុន្តែ​បឺ​បា​តូ​វ មិន​យល់ឃើញ​ដូច្នេះ​ទេ​។​

​បឺ​បា​តូ​វ បាន​និយាយថា “​សម្រាប់​ក្លិប United ខ្ញុំ​គិតថា ពួកគេ​ត្រូវការ​កីឡាករ​តែ​ពីរ​នាក់​ទៀត ប៉ុណ្ណោះ​គឺ​ខ្សែការពារ​កណ្តាល​ម្នាក់​និង​ខ្សែការពារ​ស្លាប​ស្តាំ​ម្នាក់​។ អាទិភាព​សម្រាប់​ខ្ញុំ​គឺ​ខ្សែ ការពារ​កណ្តាល ហើយ​បន្ទាប់មក ក្រុម​នេះ​គឺ​ពេញលេញ​ហើយ​”​។​

​ក្លិប United ត្រៀម​ចរចា​តម្លៃ​សម្រាប់​កីឡាករ សាន​ចូ ជាមួយនឹង​ក្លិប Borussia Dortmund បន្ទាប់ពី​សម្រេច​បានកា​រ​សម្របសម្រួល​មួយ​ជាមួយនឹង​ក្រុមការងារ​របស់​កីឡាករ​រូបនេះ ជុំវិញ​លក្ខខណ្ឌ​លេង​៥​ឆ្នាំ​៕ ប្រែ​សម្រួល ពិសិដ្ឋ

អតីត​ខ្សែប្រយុទ្ធ ឌី​មី​តា បឺ​បា​តូ​វ (Dimitar Berbatov)

ទីតាំងផ្សាយពាណិជ្ជកម្ម