រូបមន្ត​សំងាត់​នៅពេលដែល​ឆ្កែ​ខាំ​

571
ចែករម្លែក

​ជាទូទៅ​ឆ្កែ​អាចជា​សត្វ​ចិញ្ចឹម​ប៉ុន្តែ​ប្រសិនបើ​អ្នក​ត្រូវរបួស​នៅពេល​សព្វ​ចិញ្ចឹម​របស់​អ្នក​ខាំ​អ្នក​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​និង​ត្រូវតែ​ដឹង​អំពី​វិធីសាស្ត្រ​ដែល​ត្រូវ​ព្យាបាល​និង​ថែទាំ​របួស​។​

​ជាការ​ពិត​នៅពេលដែល​អ្នក​ត្រូវ​ឆ្កែ​ឬ​សត្វ​ខាំ​ដាច់ខាត​ត្រូវតែទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ​ជាពិសេស​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​តេតាណូស​និង​ជម្ងឺ​ឆ្កែឆ្កួត​ជាដើម ប៉ុន្តែ​សម្រាប់​របួស របស់​អ្នក​វិញ​របៀប​នៅក្នុង​ការថែរក្សា​គឺមាន​ដូចតទៅៈ​

​ទីមួយ​អ្នក​ត្រូវដាក់​កន្សែង​ស្អាត​លើ​របួស​ដើម្បី​បញ្ឈប់​ការហូរ​ឈាម​, ទី​ពីរ​ព្យាយាម​រក្សា​កន្លែងរបួស​ឲ្យ​នៅ​ខ្ពស់​, ទី​បី ប្រញាប់​លាង​សម្អាត​កន្លែង​ដែល​វា​ខាំ​ដោយ​យកចិត្តទុក ដាក់​ជាមួយ សាប៊ូ​និង​ទឹក​, ទី​បួន គ្រប​ក្រណាត់​ស្អាត​ទៅលើ​មុខរបួស​, ទី​ប្រាំ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង ទី​ប្រាំមួយ លាប​និង​លេបថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​តាម​វេជ្ជបញ្ជា​ដើម្បី​បង្ការ​ការឆ្លង​មេរោគ ៕ ប្រែ​សម្រួលៈ ជា សីហៈ

ទីតាំងផ្សាយពាណិជ្ជកម្ម