​ប្រជុំ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​ស​ម្បិ​ត្តិ​រដ្ឋ​

206
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖ អភិបាលរង​ខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​ស​ម្បិ​ត្តិ​រដ្ឋ​ឆ្នាំ​គោល​២០១៩​និង​ជំរុញ​ការធ្វើ​បណ្ណ​កម្មសិទ្ធិ​របស់​អង្គភាព​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី​មន្ត្រីខេត្ត​,​ក្រុង​ស្រុក​,​មន្ទីរ​អង្គភាព​កងកម្លាំង​ទាំង​៣​និង​មន្ត្រី​ជំនាញ​ការិយាល័យ​រដ្ឋបាល​ហិរញ្ញវត្ថុ​ខេត្ត​ជាច្រើនរូប​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​និង​អនុប្រធាននាយកដ្ឋាន​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​បានស្នើ​ដល់​អង្គភាព​ទាំងអស់ នៅក្នុង​ខេត្ត ដែល​ប្រើប្រាស់​ដី​រដ្ឋ ត្រូវ​យកចិត្តទុកដាក់​ពី​យន្តការ និតិ​វិធី និង​ការទទួលខុសត្រូវ លើ​ការ គ្រប់គ្រង និង​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ឱ្យមាន​ភាព​សុក្រឹត រហ័ស​ទាន់ពេលវេលា និង​ប្រកបដោយ គុណភាព​ខ្ពស់​។​

​លោក គោ​ស៊ុ ប៊ុន​សឿត បាន​បន្តថា ដោយ​អនុលោម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​០៦៦ អនក្រ​.​បក ចុះ​ថ្ងៃទី​២៧​មេសា​២០១៧ ស្ដីពី វិធានការ និង​នីតិវិធី នៃ​ការគ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ និង​សារាចរ​លេខ ០៧ សរ​ចុះ​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០១៤ ស្ដីពី ការរៀបចំ​បញ្ជី​សារ ពើ​ភ័​ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​តារាង​ប្រៀបធៀប​កើនឡើង ថយចុះ តម្រូវឱ្យ​អង្គភាព​ប្រើប្រាស់​ទាំងអស់ ត្រូវ​បន្ត​យន្ត​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ជា​ពីរ​ប្រភេទ គឺ ១-​ការរៀបចំ​សៀវភៅបញ្ជី​គោល​រយៈពេល ៥​ឆ្នាំ​។​២​ការរៀបចំ​ទិន្នន័យ​បញ្ជី​តារាង​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​នីមួយៗ​ក្នុង​សៀវភៅ​គោល​រយះពេល ៥​ឆ្នាំ​។​


​លោក​អភិបាលរង​ខេត្តព្រះវិហារ បាន​ជម្រុញ​ក្រុមការងារ​បញ្ជីសារពើភ័ណ្ឌ នៅក្នុង​អង្គភាព​ប្រើប្រាស់ ដី​រដ្ឋ​នីមួយៗ ត្រូវខិតខំ​យកចិត្តទុកដាក់ និង​ផ្ដល់​កិច្ចសហការ​ឲ្យ​បាន​ស្អិតរ​មួ​ត រវាង​ក្រុមការងារ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំដៅ​ធ្វើយ៉ាងណា ឲ្យ​ការរៀបចំ​បញ្ជី​សារពើរ​ភ័​ណ្ឌ ប្រចាំឆ្នាំ​នីមួយៗ ឱ្យ​កាន់​តែមាន ភាព​សុក្រឹត និង​រហ័ស​ទាន់ពេលវេលា​។ ដើម្បី​ចូលរួម​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកបដោយ​តម្លារ​ភាព​មានគុណ​ភាព​និង​អាច​យក​ទិន្នន័យ​ទ្រព្យសម្បត្តិ​ទាំងនោះ ទៅប្រើ​ប្រាស់ បាន​តាម​ការចាំបាច់ ក្នុង​ការរៀបចំ​ការអនុវត្ត និង​ត្រួតពិនិត្យ​វាយតម្លៃ លើ​ការអនុវត្ត​ថវិកា នៃ​អង្គភាព​របស់ ផង​ខ្លួន ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម