​សំណេះសំណាល​សួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ហ៊ុនសែន​កំពង់លែង

174
ចែករម្លែក

ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​នៅ​វិទ្យាល័យ​ហ៊ុនសែន​កំពង់​លែងមាន​រៀបចំ​ពិធី​សំណេះសំណាល​និង​សាកសួ​សុខ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​២៦៣​នាក់​និង​ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី​ជំងឺ​កូ​វីដ​១៩​ផងដែរ ។ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​នៅក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​កំពង់​លែងមាន​ពិធី​សំណេះសំណាល​និង​ផ្សព្វផ្សាយ​ស្តីពី​ជំងឺ​កូ​វិដ​១៩​ដល់​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ​ហ៊ុនសែន​កំពង់លែង​។​

​ក្រោម​អធិបតីភាពៈ​លោក​អម​សុភា​និង​លោកស្រី​ប៊​ន​សុ​ភី​អភិបាលរង​ខេត្តកំពង់ឆ្នាំង​អមដោយ​ទីប្រឹក្សា​លោកជំទាវ​អស់លោក​ស្រី​នាយក​កាកបាទក្រហមកម្ពុជា​ខេត្ត​លោក​លោកស្រី​អភិបាល​នៃ​គណ​អភិបាលស្រុក​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​នេះ​ផងដែរ ។​

នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ​ក្រុមការងារ​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ទីទ័លក្រ​ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​ចំនួន​៥​គ្រួសារ​នៅ​ភូមិ​សំរោង​ឃុំ​ពោធិ៍​1​គ្រួសារ​ឃុំ​ត្រងិល​១​គ្រួសារ​ភូមិ​តា​ឡា​ត់​ឃុំ​ស្វាយ​រំពារ​ចំនួន​៣​គ្រួសារ​នៅក្នុង​សន​រុក​កំពង់លែង​។​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​នៅពេលនេះ​ដោយ​ក្នុង​មួយ​គ្រួសារ​មួយៗ​ទទួលបាន​អង្ករ​២៥​គីឡូ​មី​១​កេស​ត្រីខ​១០​កំប៉ុង​មុង​១​ក្រមា​១​សារុង​១​ចានឆ្នាំង​និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម