មនុស្សរាប់សែននាក់បានទទួលវ៉ាក់សាំងកូវីដ១៩របស់ចិនរួចទៅហើយ ដោយគ្មាននរណាម្នាក់រង ប្រតិកម្មឬឆ្លងមេរោគនោះឡើយ

10162
ចែករម្លែក

មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងមួយគ្រប់គ្រងដោយរដ្ឋបាននិយាយថា ប្រជាជនរាប់សែននាក់បានចាក់បេក្ខជនវ៉ាក់សាំងកូវីដ១៩របស់ចិនចំនួនពីររួចទៅហើយ ដែលជាផ្នែកមួយនៃកម្មវិធីបន្ទាន់ ដោយគ្មាននរណាម្នាក់ឆ្លងមេរោគ ឬរងប្រតិកម្មនោះឡើយ។

លោក ចូវ សុង ជាទីប្រឹក្សាច្បាប់ទូទៅរបស់ក្រុមហ៊ុន China National Biotec Group (CNBG) បាននិយាយថា វ៉ាក់សាំងទាំងពីរ ដែលបង្កើតឡើងដោយក្រុមហ៊ុន CNBG ត្រូវគេរំពឹងថានឹងចូលទីផ្សារនៅខែធ្នូឆាប់ៗនេះ ហើយវ៉ាក់សាំងទាំងពីរនេះ នឹងមានតម្លៃក្រោម ១.០០០ យ័ន (ប្រហែល ១៤៦ ដុល្លារអាម៉េរិក)។

វ៉ាក់សាំងទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលបីនៃការសាកល្បងព្យាបាលដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាព នៅក្នុងប្រទេសជាង ១០ រួមមានអារ៉ាប់រួមអេមីរ៉ាត បារ៉ែន ប៉េរូ ម៉ារ៉ុក អាហ្សង់ទីន និងហ្សកដានី ចាប់តាំងពីកូវីដ១៩ត្រូវបានទប់ស្កាត់ជោគជ័យ នៅប្រទេសចិន។

បេក្ខជនវ៉ាក់សាំងទាំងពីររួមគ្នានិងវ៉ាក់សាំងមួយផ្សេងទៀតដែលបង្កើតដោយក្រុមហ៊ុន Sinovac ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ បន្ទាន់សម្រាប់ជនស៊ីវិលបន្ទាប់ពីលទ្ធផលគួរឱ្យទុកចិត្តនៅក្នុងដំណាក់កាលទី ១ និងដំណាក់កាលទី ២ ។

កម្មវិធីបន្ទាន់នេះបានចាប់ផ្តើមនៅចុងខែកក្កដា ដែលអនុញ្ញាតឱ្យក្រុមមនុស្ស “មានហានិភ័យខ្ពស់” ដូចជាបុគ្គលិកពេទ្យ អ្នកការទូតនិងប្រជាជនដែលធ្វើដំណើរ ទៅបរទេស ទទួលការចាក់វ៉ាក់សាំងទាំងនេះ។

លោកចូវ បាននិយាយថា “មនុស្សរាប់ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង បានធ្វើដំណើរទៅកាន់ក្រៅប្រទេសនិងតំបន់នានា ដែលមានហានិភ័យខ្ពស់នៃ ជំងឺកូវីដ១៩ ។ គ្មាននរណាម្នាក់បានឆ្លងមេរោគនោះទេ ហើយនេះសបញ្ជាក់ពី ប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនេះ”៕ ដោយ ៖ កញ្ញាដាលីស/Ha

វ៉ាក់សាំងចិនបានចាក់ឱ្យប្រជាជនរាប់សែននាក់រួចហើយ និងពុំមានអ្នកឆ្លងរោគឬប្រតិកម្មនឹងថ្នាំនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម