គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​មេសា ស្លាប់​៧​នាក់ របួស​១៤​នាក់​

1424
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៩​ដល់​ម៉ោង​២​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​៧​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ១១​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ៣​នាក់​(​ប្រុស​)​។​

រូបភាពគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក (រូបឯកសារ)

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៦​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ១៤​នាក់​(​យប់​៦​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៤​នាក់​) មិន​គោរព​សិទ្ធិ ៣​លើក មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​១​នាក់​) ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​១​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១០​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១០ ខែមេសា កើតឡើង​ចំនួន ៩៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥២​នាក់ របួស​សរុប ១១៥​នាក់ របួសធ្ងន់ ៧៨​នាក់ របួសស្រាល ៣៧​នាក់​៕ ល​/មន

ទីតាំងផ្សាយពាណិជ្ជកម្ម