​ស្ត្រី​ម្នាក់​ដេកស្លាប់ នៅ​ខាងក្រោយ​ផ្សារ​ថ្មី ដោយសារ​ញៀន​ស្រា មិន​ហូបបាយ​

208
ចែករម្លែក

ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់ បាន​ដេកស្លាប់ នៅ​ខាងក្រោយ​ផ្សារ​ថ្មី ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤​និង​៤០​នាទី រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​។​

​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​អោយ​ស្គាល់ ឈ្មោះ អ៊ុន ពៅ អាយុ ៥៦ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគ​បាល ក្រុង​កំពង់ឆ្នាំង បាន​ចុះទៅពិនិត្យ កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ បាន​ដេកស្លាប់ ដោយសារ​មូលហេតុ ជំងឺ​ខ្យល់គ ។ នៅក្នុង​ករណីនេះ បង​បង្កើត​របស់​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច អោយដឹងថា ជនរងគ្រោះ ជា​អ្នកញៀន​ស្រា មិន​ហូបបាយ ដើរ​ដូច​ជនអនាថា តាមផ្លូវ និង​ហូប​ស្រា រាល់ថ្ងៃ ជាប្រចាំ​។

​ក្រោយ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច បានធ្វើ​កំណត់ហេតុ ប្រគល់​សព ជូន​ក្រុមគ្រួសារ សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម