មេបញ្ជាការ​កងទ័ព​!​ត្រូវខិតខំ​បង្កបង្កើត​ផល​នៅលើ​ផ្ទៃដី​ដែល​អង្គភាព​បានប្រគល់​ជូន​

1601
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បានធ្វើ​ការជំរុញ​បន្ថែម ទៅដល់​បងប្អូន​ក្រុមគ្រួសារ​កងទ័ព​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​បង្កបង្កើត​ផល​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​នៅលើ​ផ្ទៃដី​ដែល​អង្គភាព​បានប្រគល់​ជូន​ដើម្បីឱ្យ​ជីវភាព​បងប្អូន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​លោកស្រី ចាន់ សាមី​ស្រី​ឌឹ​ក អមដំណើរ​ដោយ​លោក​មេបញ្ជាការ មេបញ្ជាការរង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសាកសួរ​សុខទុក្ខ ព្រមទាំង​បាន​ចែកជូន​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​បងប្អូន​ក្រុមគ្រួសារ​កងទ័ព ក្នុងឱកាស​អបអរសាទ​រ ពី​ធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ស្ថិតក្នុង​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បញ្ជាក់ថា កន្លងមក​សម្តេច​តេ​ជោ បានផ្តល់​នូវ​អ្វីៗ​ជាច្រើន​ដល់​កងទ័ព និង​គ្រួសារ ដូចជា​ដី លំនៅស្ថាន ដី​សម្រាប់ធ្វើ​កសិកម្ម ដើម្បីឱ្យ​ជីវភាព ព្រមទាំង​ការរស់នៅ​របស់​បងប្អូន​នៅទីនេះ មាន​ជីវភាព​កាន់តែ​រឹងមាំ និង​ល្អ​ប្រសើរឡើង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។

ដូច្នេះ​យើងទាំងអស់គ្នា​នៅទីនេះ ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​បង្កបង្កើត​ផល ចិញ្ចឹមសត្វ ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ នៅលើ​ផ្ទៃដី​ដែល​សម្តេច​ផ្តល់ជូន តាមរយៈ​អង្គភាព​បានប្រគល់​ឱ្យបាន​គង់វង្ស​រីកចំរើន​ជា​រៀងរហូត ស្របតាម​អនុសាសន៍ និង​គោលការណ៍​ណែនាំ របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ ពី​សុខទុក្ខ របស់​បងប្អូន​គ្រួសារ​កងទ័ព និង​កងទ័ព​ជាប់​ជាប្រចាំ​។

​បន្ទាប់ពី​ប្រសាសន៍​សំណេះសំណាល និង​ការ​ផ្តាំផ្ញើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​លោកជំទាវ ចាន់ សាមី​ស្រី​ឌឹ​ក ព្រមទាំង​លោក​មេបញ្ជាការ មេបញ្ជាការរង បាន​ចែក​នូវ​អំណោយ ផ្ទាល់ ជូន​ដល់ដៃ​បងប្អូន​គ្រួសារ​កងទ័ព​ប្រមាណ​ជាង​៣០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​២២​គីឡូក្រាម មី​១​កេស ថវិការ​២​ម៉ឺន​រៀល​៕S/

​មេបញ្ជាការ​កងទ័ព​!​ត្រូវខិតខំ​បង្កបង្កើត​ផល​នៅលើ​ផ្ទៃដី​ដែល​អង្គភាព​បានប្រគល់​ជូន​

ទីតាំងផ្សាយពាណិជ្ជកម្ម