​បួន​ស្ថាប័ន​រួមគ្នា​ដាំ​កូនឈើ​ចំនួន​១.៥០០​ដើម​នៅ​បរិវេណ​ប្រាសាទបន្ទាយក្តី​

308
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​មន្ត្រី​មកពី​បួន​ស្ថាប័ន ដែល​រួមមាន អាជ្ញាធរខេត្ត អាជ្ញាធរ​អប្សរា ក្រុម​មេធាវី​រដ្ឋាភិបាល​និង​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី​។​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​បាន​សហការគ្នា​ដាំ​កូនឈើ​ចំនួន​១.៥០០​ដើម​នៅ​បរិវេណ​ប្រាសាទបន្ទាយក្តី​នៃ​រមណីយដ្ឋាន​អង្គរ​។​ការដាំ​កូនឈើ​ទាំងនេះ​គឺជា​ការស្តារ​ព្រៃឈើ​ឡើងវិញ​ក៏ដូចជា​ការលើកស្ទួយ​សោភ័ណភាព​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យមាន​ទេសភាព​បៃតង​ផងដែរ​។​

​លោក​ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​លើកឡើងថា ក្នុង​ដើមរដូវ​វស្សា​នេះ អជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​ព្រះសង្ឃ មន្ត្រី​តាម​ស្ថាប័ន សហគ្រាស​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​ផង ដាំ​កូនឈើ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ជិត​២​ម៉ឺន​ដើម​ហើយ​។ លោក​បាន​បញ្ជាក់ថា ដើមឈើ​ជា​ជម្រក​របស់​មនុស្ស​និង​សត្វ​ថ្វី​ត្បិត​ដើមឈើ​មិនមាន​វិញ្ញាណ​តែមាន​ជីវិត​ដូច​មនុស្ស​អីចឹង​ដែរ​។ ចឹ​ង​ទេ​យើង​រួមគ្នា​ដាំ​ឡើងវិញ ជៀស​ជាង​រួមគ្នា​កាប់បំផ្លាញ​។​


ជាមួយគ្នា​នោះ​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​ក៏បាន​លើកឡើង​ក្នុងន័យ​សាទរ​ចំពោះ​ទឹក ចិត្ត​មន្ត្រី​តាម​បណ្តា​ស្ថាប័ន​ដែល​ចូលរួម​ដាំ​កូនឈើ​នា​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​នេះ​។​លោក​ថ្លែង​បញ្ជាក់ថា​ក្នុងនាម​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​គ្រប់រូប​ដែល​កំពុង​បន្ត​អាជីវកម្ម​កាប់បំផ្លាញ​ព្រៃឈើ​និង​ជំនួញ​ដីព្រៃ​សូម​បញ្ឈប់​ជាបន្ទាន់​។​ពីព្រោះថា​អាជីវកម្ម​ព្រៃឈើ​ជំនួញ​ដីព្រៃ​ខុសច្បាប់​គឺជា​បទល្មើស​ធ្ងន់ធ្ងរ​បំផុត ដែល​មិនអាច​លើកលែង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម