ឃាត់ខ្លួន​មនុស្ស ១០ នាក់ ម៉ូតូ ៥ គ្រឿង បំពាក់​កែច្នៃ ស៊ី​ម៉ាំង​ប្រែ​ន នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ស្រែអំពិល

155
ចែករម្លែក

ដោយ​៖ ទេ​ពក​ង្រី /
​កំពង់ឆ្នាំង​៖
អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​យុវជន ១០ នាក់ និង​ម៉ូតូ ៥ គ្រឿង គ្មាន​ស្លាក​លេខ និង​បំពាក់​ស៊ី​មាំ​ង ប្រែ​នៗ នៅ​តំបន់​រមណីយដ្ឋាន ទឹកធ្លាក់​ស្រែអំពិល ដែល​បាន​បង្ក​ជា​សម្លេង​រំខាន និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ភ្ញៀវទេសចរ ដែល​ចូល​មកលេង នៅក្នុង​តំបន់​នោះ ។​

​ក្រោយពី​ជិះ​ម៉ូតូ រោទិ៍ បង្ក​ជា​សម្លេង​រំខាន និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ភ្ញៀវទេសចរ ជន​ទាំងនោះ ក៏បាន​បើក​ម៉ូតូ រត់​ចេញមកក្រៅ​វិញ ហើយក៍​ត្រូវបាន​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​នគ​បាល​ប៉ុស្ដិ៍ ស្ទាក់​ចាប់បាន យុវជន ១០ នាក់ និង​ម៉ូតូ ៥ គ្រឿង នៅ​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ២០២០ នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​បាន​នាំយកមក ប៉ុស្ដិ៍​រដ្ឋបាល​ក្តុល​សែន​ជ័យ​។​

​សមត្ថកិច្ច​នគ​បាល ប៉ុស្ដិ៍​រដ្ឋបាល​ក្តុល​សែន​ជ័យ បានអោយដឹងថាៈ ក្រុមយុវជន​ទាំង ១០ នាក់ រួម​នឹង​ម៉ូតូ ៥ គ្រឿង មាន​ទីលំនៅ ឯ​ស្រុក​កំពង់ត្រឡាច សាលា​លេខ​ប្រាំ ។​

​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បានអោយដឹងថាៈ ក្រោយពី​មាន​សភាព​ភ្ញាក់ផ្អើល​នេះ​ភ្លាម លោក​ក៍បាន​បញ្ជា អោយ​សមត្ថកិច្ច និង​បាន​សហការ​ពី នាយរង និង​មន្ត្រី​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ ដោយមាន​ការចូលរួម ពី​កម្លាំង​ប្រជា​ការពារ ផង​នោះ បាន​ចុះ​ឃាត់​ក្រុមយុវជន ចំនួន​១០​នាក់ និង​ម៉ូតូ ៥ គ្រឿង ដែល​បំពាក់​ស៊ី​ម៉ាំង​កែឆ្នៃ (​ប្រែ​ន​) ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដល់​ភ្ញៀវទេសចរ ដែល​បាន​ចូល​មកលេង​កម្សាន្ត នៅក្នុង​រមណីយដ្ឋាន ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល ដោយបាន​រោទិ៍​ម៉ូតូ ធ្វើ​ឲ្យ​ឮ​សំឡេង​ខ្លាំងៗ ធ្វើអោយ​បាត់បង់ សណ្តាប់ធ្នាប់ នៅ​ទីនោះ​ផងដែរ​។​

​ប្រភពព័ត៌មាន ពី​តំបន់​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ស្រែអំពិល បាន​ឲ្យ​ដឹងថាៈ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្ដុល​សែន​ជ័យ ធ្វើការ​អប់រំ​ណែនាំ ដល់​យុវជន​ទាំង ១០ នាក់ និង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​ការបើក​ម៉ូតូ បំពាក់​បំពង់​ស៊ី​ម៉ាំង ប្រែ​នៗ បង្ក​ការភ្ញាក់ផ្អើល ដល់​ភ្ញៀវទេសចរ នៅ​តំបន់​ទឹកធ្លាក់​ស្រែអំពិល បន្តទៀត និង​បាន​ឲ្យ​វិលត្រឡប់ ទៅ​មូលដ្ឋាន​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ផងដែរ ។​

​សូមបញ្ជាក់ថាៈ នៅតាម​រមណីយដ្ឋាន​នានា នៅក្នុង​ខេត្តកំពង់ឆ្នាំង មានការ​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់ ដោយ​នគរបាល​មូលដ្ឋាន និង​ប្រជា​ការពារ នៅតាម​តំបន់​ទាំងអស់នោះ ដល់​ភ្ញៀវទេសចរ ដែល​ចូល​មកលេង​កម្សាន្ត ៕/​V

ទីតាំងផ្សាយពាណិជ្ជកម្ម