​មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ​នៅ​ក្រុង​បាវិត​

1731
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​ដើម្បី​ធានាបាន​សុវត្ថិភាព​ចំណីអាហារ​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ និង​តាម​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​នៅ​ក្រុង​បាវិត​។​តែ​ពុំបាន​រកឃើញ​សារធាតុ​គីមី​នោះទេ​គឺ​បាន​រកឃើញ​ទឹកក្រូច​ជាច្រើន​ដប​ហួសកំណត់​ការប្រើប្រាស់​។​

​លោក​ផឹង និល បាន​ឲ្យ​ដឹងថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ មាន​គោលបំណង​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។ លោក​បាន​បន្តថា ការទទួលខុសត្រូវ​លើ សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់គ្នា​ជា​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​៕S/

​មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ​នៅ​ក្រុង​បាវិត​

ទីតាំងផ្សាយពាណិជ្ជកម្ម