ដោះលែង​លោក​ផ្កាយ​បីដែល​បាញ់​តដៃ​ជាមួយ​ប៉េអឹម​នៅ​ខេត្តកំពង់ធំ​

1565
ចែករម្លែក

​ដោយៈ​មុន្នី​រ័ត្ន​/​ភ្នំពេញៈ ករណី​លោក​ផ្កាយ​បី​ជុំ​សា​វន​បាញ់​តដៃ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ រហូតមកដល់​ពេលនេះ​ហាក់ដូចជា​ស្ងាត់ឈឹង មិនឃើញ​បញ្ជូន​ជនដៃដល់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​នោះទេ​។ ជាពិសេស​ក៏​មានការ​លាក់បាំង​ព័ត៌មាន​ថែម​ទៀតផង។

ប្រភព​បានឱ្យដឹងថា​លោក​ផ្កាយ​បី​ជុំ​សា​វន​បាន​បាញ់​អស់​ជាច្រើន​គ្រាប់​ដើម្បី​តតាំង​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ដោយ​ក្នុងនោះ​រថយន្ត​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាញ់​បែក​កញ្ចក់ និង​រថយន្ត​ម៉ាក​ម៉ា​ស្ដា​របស់​ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​បាញ់​បំបែក​កង់​ទាំង​៤​ទើប​អាច​ឃាត់ខ្លួន​បាន​នៅ​ផ្សារ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ បន្ទាប់ពី​ប៉េអឹម​ចាប់ខ្លួន​លោក​ផ្កាយ​បី ជុំ សា​វន នោះ ក៏មាន​អន្តរាគមន៍​ឱ្យមាន​ការដោះលែង​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ហង្ស ថុល មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា នេះ​ថា ជន​ស៊ីវិល​ដែល​ចាប់​ជា​ទាហាន​ហើយ​ខាង​អង្គភាព​មក​ធានា​យកទៅ​ដើម្បី​ដាក់វិន័យ​។​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លំអិត​អំពី​ដំណើររឿង​ដែល​ឈានដល់​ការផ្ទុះអាវុធ​នោះទេ​។

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ទាក់ទង​ការដោះលែង​លោក​ផ្លា​យ​បី ជុំ សា​វន នេះ៕S/MN

​ដោះលែង​លោក​ផ្កាយ​បី ជុំ​សា​វន​បាញ់​តដៃ​ជាមួយ​ប៉េអឹម​នៅ​ខេត្តកំពង់ធំ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ