ក្រុមហ៊ុន Oracle ឈ្នះការដេញថ្លៃដើម្បីទិញយកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាម៉េរិក

568
ចែករម្លែក

ប្រភពមួយបានប្រាប់កាសែត Wall Street Journal (WSJ) ថា ក្រុមហ៊ុនផ្នែកសូហ្វវែរកុំព្យូទ័រ Oracle បានឈ្នះការដេញថ្លៃសម្រាប់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាម៉េរិក។

ដំណឹងនេះកើតឡើងមួយសប្តាហ៍មុនពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំសន្យាអនុវត្តតាមផែនការហាមឃាត់កម្មវិធីទូរស័ព្ទដែលគ្រប់គ្រងដោយចិននៅអាម៉េរិក។

មនុស្សដែលដឹងពីបញ្ហានេះបានប្រាប់ WSJ ថា ក្រុមហ៊ុន Oracle នឹងត្រូវប្រកាសជាដៃគូបច្ចេកវិជ្ជាដែលអាចជឿទុកចិត្តបានរបស់ TikTok នៅអាម៉េរិក។ ពួកគេបានបន្ថែមទៀតថា វាមិនមែនជាការទិញយក TikTok ទាំងស្រុងនោះទេ។

ក្រុមហ៊ុន ByteDance នឹងត្រូវការការយល់ព្រមសម្រាប់កិច្ចព្រមព្រៀងពីរដ្ឋាភិបាលអាម៉េរិកនិងចិន។

ក្រុមមន្ត្រីអាម៉េរិកបានរិះគន់សុវត្ថិភាពនិងឯកជនភាពរបស់កម្មវិធីនេះ ដោយលើកឡើងថាទិន្នន័យអ្នកប្រើអាចត្រូវបានចែករំលែកជាមួយប៉េកាំង។ TikTok បាននិយាយថាខ្លួននឹងមិនគោរពតាមសំណើណាមួយដើម្បីចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយអាជ្ញាធរចិនឡើយ។

ប្រភពបន្ថែមថាក្រុមហ៊ុន Oracle នឹងគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់នៅអាម៉េរិករបស់ TikTok ។

ប្រភពដដែលបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវរៀបចំឡើងមិនមែនជាការលក់ផ្តាច់ទាំងស្រុងនោះទេ ប៉ុន្តែជាការរៀបចំរចនាសម្ពន្ធ័ឡើងវិញ ដោយមិនបានបង្ហាញពីចំនួនទឹកប្រាក់ប្រតិបត្តិការរបស់ TikTok នៅអាម៉េរិក ដែលក្រុមហ៊ុន ByteDance និងវិនិយោគិនរបស់ខ្លួននឹងបន្តកាន់កាប់នោះទេ៕ ដោយ ៖ កញ្ញាដាលីស

ក្រុមហ៊ុន Oracle ឈ្នះការដេញថ្លៃទិញយកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម