មាន​ផ្ទៃពោះ​សូមកុំ​មើល​ទូរ​សព្ទ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ទារក

362
ចែករម្លែក

អ្នក​ម្ដាយ​ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​មើល​ទូរ​សព្ទ​ច្រើន​ឡើយ​ជាពិសេស​នៅក្នុង​ពេលយប់​ព្រោះ​ការមើល​ទូរស័ព្ទ​អាចធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាក​មិន​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​នៅក្នុង​ផ្ទៃ​។​

​ចំណុច​មួយទៀត​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​មើល​ទូរ​សព្ទ​គឺ​នៅពេលដែល​អ្នក​ម្ដាយ​លេង​ទូរ​សព្ទ​ច្រើន​នឹង​ធ្វើអោយ​អារម្មណ៍​អ្នក​ម្ដាយ​ប្រែប្រួល​មិន​នឹង​ហ្នរ​នៅឡើយ​។​នៅពេលដែល​អ្នក​ម្ដាយ​ពិបាកចិត្ត​ពេក​និង​អាចធ្វើ​ឲ្យ​បាត់បង់​កូន​ក្នុង​ផ្ទៃ​ក៏​ថា​បាន​។ ម្យ៉ាងវិញទៀត បើ​អ្នក​ម្ដាយ​មើល ទូរស័ព្ទ​ច្រើន​នឹង​ធ្វើអោយ​អារម្មណ៍​កូន​នៅក្នុង​ផ្ទៃ​មិន​សុខ​ស្រួល​ឡើយ​ដូចនេះ​អ្នក​ម្ដាយ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

​មូលហេតុ​ចុងក្រោយ​នៃ​ការមិន​ឲ្យ​អ្នក​ម្ដាយ​លេង​ទូរ​សព្ទ​ច្រើន​គឺ​មកពី​ការ​អង្គុយ​យូរ​នឹងធ្វើ​ឲ្យ​ឈាម​ក្នុង​រាងកាយ​របស់​អ្នក​ម្ដាយ​ដើរ​មិន​ស្រួល​ឡើយ​ថែមទាំង​ធ្វើឱ្យ​ក្រពះ​និង​ពោះវៀន​ដំណើរការ​មិនល្អ​។​ជាពិសេស​អាចធ្វើឱ្យ​សង្គម​សង្កត់​កូន​ក្នុង​ផ្ទៃ​នៅពេលដែល​អ្នក​ម្ដាយ​មិន​ដើរ​សោះ​ដោយ​នៅតែ​មួយកន្លែង​ចុច​ទូរ​សព្ទ​។​

​ទាំងនេះ​គឺជា​មូល​ហេតុដែល​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​ការប្រើប្រាស់​ទូរស័ព្ទ​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​គួរ​កាត់បន្ថយ​តាម​ដែល​អាចធ្វើ​ទៅបាន ៕​ ប្រែសម្រួលៈ ជា សីហៈ

ទីតាំងផ្សាយពាណិជ្ជកម្ម