បទ​ចម្រៀង​លោក ព្រាប សុវត្ថិ នៅ​ផលិតកម្ម​កាឡាក់ស៊ី​ហាក់​មិនទាន់មាន​ការគាំទ្រពេញទំហឹង​

709
ចែករម្លែក

ភ្នំពេញ​៖ បទ​ចម្រៀង​ទី​ពីរ​របស់ លោក ព្រាប សុវត្ថិ នៅ​ផលិតកម្ម កាឡាក់ស៊ី ណា​វា​ត្រា ដែលមានចំណងជើង​ថា “​ភូមិ​ខ្ញុំ Update” ហាក់​មានការ​រិះគន់​ពី អ្នកគាំទ្រ​ខ្លះៗ​។​

​បទ​ចម្រៀង​ទី​២ ដែល​ទើបនឹង​ចេញមក​ក្តៅៗ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រៅពីទទួលបាន​បា​នា​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន ក៏ប៉ុន្តែ​តាម​ការសង្កេត មើល​នៅតែ​បន្តមិនទាន់​អាចបំពេញ​ចិត្ត​អ្នកគាំទ្រ ពេញចិត្ត​បាន​មួយ​ភាគរយ​នៅឡើយ​។

​អ្នកគាំទ្រ​ជាច្រើន​ក៏​មានការ​សំណូមពរ​ឲ្យ​ផលិតកម្ម​គួរ​ជ្រើសរើស​បទ​ចម្រៀង​ជាពិសេស​សម្រាប់​តារាចម្រៀង​រូបនេះ​គឺ​គួរ​យក​បទ​ចម្រៀង​ដែល​ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ជើងចាស់​មាន​សមត្ថភាព​និង​នាំ​ឲ្យ​បទ​ចម្រៀង​កាន់តែ​មានគុណ​ភាពល្អ​។​ក្រោយ​បញ្ចេញ​បទ​ចម្រៀង​នេះ​ក៏មាន​ការប្រៀបធៀប​គ្នា​រវាង​ស្នាដៃ​បទ​ថ្មី​របស់លោក​ព្រាប សុវត្ថិ និង​គូប្រជែង លោក ខេមរៈ សិរីមន្ត ដែល​បាន​សម្រិតសម្រាំង​ពី​ផលិតកម្ម​ហង្ស​មាស​ផងដែរ​។

​សូម​រំលឹក​ផងដែរ​ថា ក្រោយ​ឈរជើង​ក្នុង​ផលិតកម្ម​ហង្ស​មាស អស់​រយៈពេល​២៣​ឆ្នាំ លោក​ព្រាប សុវត្ថិ បានសម្រេច​ចិត្ត​ចាក​ចេញពី​ផលិតកម្ម​ចាស់​មក​ជ្រក​ក្រោម​ដំបូល​ផលិត កម្ម​ថ្មី ដែល​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​អំឡុង​ចុងខែ​សីហា ឆ្នាំ​២០២០​។

​តារាចម្រៀង​រូបនេះ​មិនបាន​បញ្ជាក់​លម្អិត​ច្បាស់​អំពី​មូលហេតុ​នៃ​ការចាកចេញ​នេះ​នោះទេ ។ ទោះជា​យ៉ាងណា​ការចាកចេញ​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​ទស្សនិកជន​និង​អ្នកគាំទ្រ​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម