​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ​ដំឡើង​អំពូល​ភ្លើង​សញ្ញា​ប្រុងប្រយ័ត្ន​ប្រើ​ថាមពលព្រះអាទិត្យ​

374
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ​បាន​ដំឡើង​អំពូល​ភ្លើង​ដែល​សញ្ញា​ប្រុងប្រយ័ត្ន​ប្រើ​ដោយ​ថាមពលព្រះអាទិត្យ​ចំនួន​៦​គ្រឿង​លើ​ទីតាំង​ចំនួន​៣​ផ្សេងៗ​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកបើកបរ​ក្នុងន័យ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨​។​

​ដោយ​មើលឃើញ​ពី​ការ​អត្រា​បង្ក​គ្រោះថ្នាក់​និង​ខ្វះ​ការប្រុងប្រយ័ត្ន​ចំពោះ​អ្នកបើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​ក្នុងភូមិ​សាស្ត្រ​ស្រុក​គឺ​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ​បាន​បញ្ជា​ទិញ​អំពូល​សឡាចំ​នួន​៦​គ្រឿង​ដាក់​ដំឡើង​នៅ​ទីតាំង​ចំនួន​៣​។​ទី​១,​ចំណុច​រង្វង់​មូល​លោកតា​សាយ​ភូ​ថង​ចំនូ​ន​២​អំពូល​ទាំង​ទៅ​ទាំង​មក​។​ទី​២,​នៅ​ចំណុច​ផ្សារ​អណ្តូងទឹក​និង​ទី​៣,​ចំណុច​ភូមិ​សុ​វណ្ណា​បៃតង​សម្រាប់​អ្នកបើកបរ​បានដឹង​ពី​ទីតាំង​ដែល​ងាយ​នៅ​ចំណុច​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ជាងគេ​។​

​លោក​ហាក់​ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​មូល​ហេតុដែល​សម្រេចចិត្ត​ដំឡើង​អំពូល​ភ្លើង​ដែល​សញ្ញា​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការបើកបរ​នេះ​ក៏​ព្រោះតែ​តំបន់​៣​ខាងលើ​ជាទី​ប្រជុំជន​។​ជាមួយ​នោះ​ក៏​តែង​កើតមាន​គ្រោះថ្នាក់​ជា​ញឹក​ញ​ប់​បង្កឡើង​ពី​ការបើកបរ​លើស​ល្បឿន​កំណត់​បណ្តាលឱ្យមាន​មនុស្ស​រងរបួស និង​ស្លាប់​។​

​លោក​អភិបាលស្រុក​បាន​បន្តថាៈ​អ្នកបើកបរ​យានយន្ត​មួយចំនួន​មិនបាន​ដឹង​ពី​ភូមិសាស្ត្រ​ផ្លូវ​កាង​បត់បែន​នោះទេ​ទើប​បើកបរ​បើក​លឿន​និង​ខ្វះ​ប្រុងប្រយ័ត្ន​។​ដូច្នេះ​អាជ្ញាធរ​ដំឡើង​អំពូល​សញ្ញា​ប្រុងប្រយ័ត្ន​នេះ​ឡើង​ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឱ្យ​អ្នកបើកបរ​បានដឹង​ពី​ចំណុច​គ្រោះថ្នាក់​អំឡុងពេល​ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​។​អំពូល​ភ្លើង​នេះដែរ​គឺ​បានមកពី​ក្រុម​សប្បុរសជន​ក្នុងស្រុក​ដែល​ចូលរួម​បរិ​ច្ចារ​មកឱ្យ​ស្រុក ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ដោយ​អំពូល​មួយ​មានតម្លៃ​១៣០​ដុល្លារ​។​

​តាម​គម្រោង​អាជ្ញាធរ​ស្រុក​គឺ​ដំឡើង​អំពូល​សញ្ញា​ប្រុងប្រយ័ត្ន​នេះ​ចំនួន​៣​ទីតាំង​នេះ​សិន​ដោយ​នឹងសិក្សា​ទីតាំង​ផ្សេងទៀត​មុន​ដាក់​ដោំ​ឡើង​បន្ថែម​។​កន្លងទៅ​អាជ្ញាធរ​តែង​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ​ផងដែរ​អំពី​ការចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ការបើកបរ​មិនឱ្យ​ហួស​ល្បឿន​កំណត់​នៅ​ទីប្រជុំជន​។​ដោយសារតែ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤៨​ខុសពី​ផ្លូវជាតិ​ដ៏ទៃទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម