អេឡិច ចាន់ត្រា ថារំភើបបាន ច្រៀងរួមគ្នាលើកដំបូងជាមួយ សឿ សុធារ៉ា

389
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ធ្លាប់ជាអ្នកគាំទ្រ ការសម្តែង​របស់តារាសម្តែង សឿ សុធារ៉ា កាលពីមិនទាន់ក្លាយជាតារាចម្រៀង និងប្រឡូកក្នុងវិស័យសិល្បៈពេញលេញ តារាចម្រៀង អេឡិច ចាន់ត្រា បានប្រាប់ថា ពិតជារំភើបព្រោះបានឡើងលើឆាក ចម្រៀងរួមគ្នាលើកដំបូង ជាមួយតារាសម្តែងឆ្នើមតួឯកក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររៀម»។

នៅក្នុងកម្មវិធីប្រគុំតន្រ្តី របស់ស្ថានីយ៍មួយដែល គេបានឃើញវត្តមាន តារាចម្រៀង អេឡិច ចាន់ត្រា បានបកស្រាយចម្រៀង រួមគ្នាជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា ដែលបានស្ងប់ស្ងាត់ពីសិល្បៈមួយរយៈធំ បន្ទាប់ពីនាង បានរៀបការជា មួយតារាចម្រៀង សាពូន មីដាដា និងបានបង្កើតចំណងដៃរួមគ្នាបានកូន ស្រីប្រុសពីរនាក់ទៀតផង។

កិច្ចសន្ទនា រវាងពិធីការិនី ជាមួយភ្ញៀវកិត្តិយស អេឡិច និយាយថា នេះជាលើកដំបូង ដែល លោកបានឡើងឆាកច្រៀង ជាមួយនឹង អាយឌល លោកថា កាលពីមុនមិនទាន់ ចូលសិល្បៈ លោកជាអ្នកគាំទ្រ អ្នកនាង សឿ សុធារ៉ា ដែលបានបញ្ចេញស្នាដៃ ក្នុងរឿងភាគរបសទូរទស្សន៍ ដែលល្បីល្បាញ ក្នុងអំឡុង ឆ្នាំ២០០០៕

ទីតាំងផ្សាយពាណិជ្ជកម្ម