​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ជូន​យុទ្ធជន​ពលី​ជីវិត​ដើម្បី​មាតុភូមិ​

228
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​នា​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​ថ្នាក់ដឹកនាំ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​បាន​ប្រា​ព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​ជូន​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ​។​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​បរិវេណ​វត្ត​សុវណ្ណ​សាគរ​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​ដែលមាន​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​ពលី​ជាង​៦០​រូប​។

​លោក​វរសេនីយ៍ឯក​ហុក​ច​ន្តា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​បានបញ្ជាក់​ថាៈ​រាល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់ឆ្នាំ​តំបន់​ប្រតិបត្តិកា​រឹក​រង​កំពត​តែង​ប្រារព្ធ​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​នាពេល​កន្លងទៅ​។​ក្នុង​ចេតិយ​នៃ​វត្ត​សុវណ្ណ​សាគរ​នេះ​មាន​តម្កល់​អ​ធ្ឋិ​ធាតុ​យុទ្ធជន​ចំនួន​៦៤​រូប​ដែល​បាន​ពលី​ជីវិត​លើ​សមរភូមិ​ប្រយុទ្ធ​ទូទាំង​ខេត្តកំពត ពិសេស​នា​ដំណាក់កាល​ចុងក្រោយ​ដ៏​ក្តៅគគុក​នៅ​តំបន់ភ្នំ​វ​ល្លិ៍​នោះ​។

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថាៈ​ព្រោះតែ​គុណបំណាច់​ដ៏​មហា​ធំធេង​នេះ​ទើប​ថ្នាក់ដឹកនាំ​បាន​តម្រូវឱ្យមាន​ការសាងសង់​ចេតិយ​នៅ​មិន​ឆ្ងាយ​ពី​បញ្ជាការដ្ឋាន​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពត​ដើម្បី​ងាយស្រួល​ក្នុង​ការគោរព​វិញ្ញាណ​ក្ខ័​ន្ធ​រាល់​ពិធីបុណ្យ​ម្តងៗ​។​ម្យ៉ាង​ទៀង​ការតម្កល់​ទុក​អ​ធ្ឋិ​ធាតុ​នៅ​ទី​ដ៏​សមរម្យ​នេះ​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​យុទ្ធ​ពលី​ឱ្យបាន​យល់​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​តែងតែ​រំលឹក​នូវ​គុណបំណាច់​និង​ចងចាំ​ជានិច្ច​ចំពោះ​ការបូជា​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​នោះ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម