អ្នកនាង ឱក សុគន្ធ​កញ្ញា លើកសរសើរ​ម្តាយ​ក្នុង​ថ្ងៃ​ខួបកំណើត

495
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​អ្នកនាង ឱក សុគន្ធ​កញ្ញា ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​បង្ហោះ​ទទួល​សារ​ជូនពរ​យ៉ាង​ហូហែ​ពី​អ្នកគាំទ្រ និង​មិត្ត​រួម​អាជីព​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ពិសេស​នេះ​នាង​បាន​លើកសរសើរ​ពី​គុណ​ស​ម្ប​ត្តិរបស់​ម្តាយ​នាង​ប៉ុណ្ណោះ​។​នាង​មិនបាន​រំលឹក​ដល់​ឪពុក​របស់​នាង​ឡើយ​។​

​កាលពី​ខែមិថុនា​កន្លងមក លោក ឱក បូ​នី ដែល​អះអាងថា​ជា​ឪពុក​បង្កើត​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បញ្ចេញ​សារ​ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​ខ្លាំង​ពី​ទស្សនិកជន​ពិសេស​លើ​ពាក្យ​ថា ”​កូន​មិន​ស្គាល់​ឪ​”​។ សារ​រឿង​កូន​មិន​ស្គាល់​ឪពុក​របស់លោក ឱក បូ​នី បាន​ចាក់​ចំ​បេះដូង​មហាជន​ឲ្យ​ងាក​មក​មើល​ជីវិត​ផ្ទាល់ខ្លួន​របស់​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា​ដែល​កំពុង​ជោគជ័យ​ខ្លាំង និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​នារី​ដែលមាន​សំណាង និង​សុភមង្គល​ពិសេស​ក្រោយ​នាង​បានរៀប​មង្គលការ​និង​មានកូន​ប្រុស​ម្នាក់​។

ឱក សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើតខ្លួនលើកសរសើរតែពីម្តាយតែមិនរំលឹកពីឪពុក

​ស្រាប់តែ​ថ្ងៃ​ខួប​ក្នុង​ថ្ងៃកំណើត​ឆ្នាំនេះ​ឱក​សុគន្ធ​កញ្ញា និង​ស្វាមី បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​លើកោះ​សង្សារ​ដោយ​រួមទាំង​រៀបចំ​ពិធីរាប់បាត្រ​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ផងដែរ​។ នាង​អរគុណ​ប្តី​ដែល​បានរៀបចំ​ពិធី​នេះ​ជូន​នាង​។

ឪពុកតារាចម្រៀង ឪក សុគន្ធកញ្ញា

​ជាមួយនឹង​ថ្ងៃ​ពិសេស​របស់​តារាចម្រៀង​ល្បី​រូបនេះ ត្រូវបាន​មហាជន​ចាប់អារម្មណ៍​ឃើញថា នាង​បាន​បង្ហោះ​សារ​អមដោយ​រូបភាព​ម្តាយ និង​នាគ្រា​វ័យ​កុមារ​ដែលមាន​ន័យ​ខ្លឹមសារ​ថា “​ថ្ងៃនេះ កាលពី​ជាង​៣០​មុន មនុស្ស​ស្រី​ម្នាក់នេះ កំពុងតែ​ទ្រាំ​នូវ​ការឈឺចាប់ អារម្មណ៍​ភ័យខ្លាច ត្រូវ​បង្កើតកូន​ដំបូង​ម្នាក់ បន្ទាប់មក​ត្រូវមាន​ទំនួល​ខុសត្រូវ បីបាច់​ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារ​គ្រប់​កាលៈទេសៈ បារម្ភ​ខ្លាច​កូន​មិនល្អ រឹងមាំ​មិន​គ្រប់គ្រាន់ នៅក្បែរ កំដរ​កូន​គ្រប់ពេល ហើយ​ធ្វើជា​អ្នកគាំទ្រ​តែ​ម្នាក់​បើទោះជា​ពេលនោះ​គ្មាន​អ្នកណា​ ក៏​មិន​បង់​ចោល​ដែរ​។ មនុស្សស្រី​ម្នាក់នេះ​ជា​ម្ដាយ ដែល​បាន​បង្កើត​ក្មេងស្រី​ម្នាក់​ជា ឱក សុគ​ន្ឋ​កញ្ញា ម្នាក់នេះ​។ អរគុណ​អ្នកម្តាយ​ដែល​តែងតែ​ផ្តល់នូវ​អ្វីៗ​គ្រប់យ៉ាង​ដល់​កូន ។ អរគុណ​អ្នក​ម្ដាយ​តែងតែ​ធ្វើ​អ្វីៗ​ទាំងអស់ដើម្បី​តែ​កូន ជីវិត​នេះ​អ្នក​លំបាក​ពេក​ហើយ សង្ឃឹមថា​យើង​នឹង​បាន​ជួបជុំគ្នា​វិញ​ឆាប់ៗ​…”​។

​សូមបញ្ជាក់ថា សារ​នេះ​ល្មម​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​យល់ថា​នាង​រស់នៅ​ជាមួយ​ម្តាយ និង​ស្ថិតក្រោម​ការចិញ្ចឹម​ថែទាំ​ពី​ម្តាយ​រហូតមក​៕ ដោយ បូ​រិ​ន/hA

ទីតាំងផ្សាយពាណិជ្ជកម្ម