សោក​នាដ​កម្ម​ផ្លូវជាតិ​លេខ​៦​រថយន្តក្រុង​បើក​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​ចំនួន​២៦​នាក់ នៅ​ស្រុក​ជីក្រែង​

1075
ចែករម្លែក

ដោយ : គូលែន/​សៀមរាប : សោក​នាដ​កម្ម​ផ្លូវជាតិ​លេខ​៦ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី​មួយគ្រឿង ជា​របស់​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ ដែល​ផ្ទុក​មនុស្ស​ពេញ​បាន​រងគ្រោះថ្នាក់​ច​រា​ចរ​ដោយ​ខ្លួនឯង គឺ​បាន​បើកបរ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ស្ពានបេតុង ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ថ្នល់​ដាច់ ស្រុក​ជីក្រែង បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ជិវិត​មនុស្ស​ចំនួន​៣​នាក់ របួសធ្ងន់​និង​ស្រាល​ចំនួន​២៦នាក់​។​

​ហេតុការណ៍​​នេះ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១ ខែមេសានេះ ស្ថិតនៅ​ចំនុច​ស្ពាន​ថ្នល់​ដាច់ ឃុំ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​នគរបាល​ស្រុក​ជីក្រែង បាន​បញ្ជាក់ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​រងគ្រោះថ្នាក់​នេះ​មានឈ្មោះ ស៊ុន​អូ​ខុង ដឹក​អ្នកដំណើរ ពណ៌​ស ខៀវ ធុន​៤៥​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D ៥២៨០ បាន​បើកបរ​ពី​ទិសដៅ​ពី​ទិស​កើតមក​ទិស​លិច​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ចំនួន​៣នាក់ រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​២៦​នាក់។ ចំណែក​តៃកុង​រថយន្ត​បាន​ស្លាប់​កៀប​ជាប់​នឹង​រថយន្ត​តែម្តង​។​
ក្រោយពី​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ជួយសង្គ្រោះ​យកទៅ​មណ្ឌល​សុខភាព​កំពង់ក្តី​ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។ សមត្ថកិច្ច​មិនទាន់​បានដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់​នៅឡើយ​ទេ ៕ B

សោក​នា​កម្ម​ផ្លូវជាតិ​លេខ​៦​រថយន្តក្រុង​បើក​ធ្លាក់​ផ្លូវ បណ្តាលអោយ​ស្លាប់​មនុស្ស​២​នាក់​
​របួសធ្ងន់​ស្រាល​ចំនួន​២៧​នាក់ នៅ​ស្រុក​ជីក្រែង​ (រូបភាព ៖ គូលែន)

ទីតាំងផ្សាយពាណិជ្ជកម្ម