ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០

128
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ដោយ​តាំងចិត្ត​និង​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​ដែរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាត់​ប៉ប៉ាច់​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​ក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ​និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ដោយឡែក​សម្រាប់​ទីជិត​ឆ្ងាយ​ការរក​ផល កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ផលគ្រាន់​ជាទី​កក់ក្តៅ​មកវិញ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំង​អស់ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង ច្រើន​នោះដែរ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​ប្រកបការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​និង​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុមមនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ ការរស់នៅ​មានការ​ជួប​ជុំ​និង​សុខដុម​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់ដែរ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការ​ទាក់ទង​ទៅនឹង​ការងារ និង​ដំណើការ​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ ការរស់នៅបើ​លោកអ្នក​មានការ​តាំងចិត្ត​បំពេញការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​បំផុត​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​សេះ​បើទោះបី​ពេលខ្លះ​ជួប​បញ្ហាលំបាក​និង​ដំណើរ​ជីវិត​របស់លោកអ្នក​មិនល្អ​ប្រសើរ​ក្តី ប៉ុន្តែ​បើ​មានការ​អត់ធ្មត់​តស៊ូ​និង​មានការ​ព្យាយាម​នោះ​ផល​ជា​ផ្លែផ្កា តែង​ផ្តល់​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ប៉ះទង្គិច​អ្វី​ទេ ហើយ​បើ​មាន​នោះ​ត្រឹម​បន្តិចបន្តួច​និង​កើតឡើង​ចំពោះតែ​អ្នក​ដែលមាន​ដួង​រាសី​ថ្ងៃកំណើត​មាន​គ្រោះ​ប៉ុណ្ណោះ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​អ្នក​ក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​មិន​ថា​ទៅ​ទីណា​តែង​ជួប​រឿង​សៅហ្មង​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ មានជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ នៅពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ពីព្រោះថា​មានរឿង រ៉ាវ​មិនល្អ​ឈានចូល​នាំ​ពិបាកចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាណា​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគសី​រី​ដែរ​។​ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក លូតលាស់​គួរសម​ម្ល៉ោះ ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម