​រៀបចំ​មហាសង្ក្រាន្ត​ដើម្បី​បង្ក​ការសប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

1211
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈអាជ្ញាធរខេត្ត​ព្រះវិហារ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​បានរៀបចំ​មហាសង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ស្រុក​សង្គម​ថ្មី ដែលជា​រៀងរាល់ឆ្នាំ។កន្លងមក មិនដែល​បានធ្វើ​ធំ​ដល់​ថ្នាក់​នេះ​ទេ អ្វីដែល​អស្ចារ្យ​ជាង​នេះ គឺ “​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​” ក្នុងស្រុក​សង្គម​ថ្មី បាន​នាំមក​ជាមួយ​នូវ តារាចម្រៀង​ល្បី​មកពី​ភ្នំពេញ និង​របាំ​បុរាណដើម្បីសម្ដែងបង្កការសប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​។​ក្រៅពីនោះ​ក៏មាន​ការរៀបចំ​តុបតែង​ភ្លើង​លំអរ និង​តាំង​ព​ពរ​ណ៌​លក់​ផលិតផល កសិផល​របស់​ប្រជាពលរដ្ឋ​ទាំង​៥​ឃុំ ក្នុងស្រុក​សង្គម​ថ្មី​ផងដែរ​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​សង្គម​ថ្មី បាន​ឲ្យ​ដឹងថា ព្រះវិហារ​មហា​ស​ង្ក្រា​ន​ស្រុក​សង្គម​ថ្មី​នេះ គឺមាន​ការឧបត្ថម្ភ​គាំទ្រ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​។

​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក​សង្គម​ថ្មី ក៏ដូចជា​ក្រុមយុវជន​ជាច្រើន​ក្រុម​។ ព្រះវិហារ​មហា​ស​ង្ក្រា​ន​ស្រុក​សង្គម​ថ្មី​នេះ គឺ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ វត្ត​តេ​ជ្ជៈ​រង្សី​ហៅ​វត្ត​បឹង ស្ថិតក្នុង​ស្រុក​សង្គម​ថ្មី ។​រហូតមកដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​បាន​ដំណើរ​ការរៀបចំ បាន​ស្ទើរ​១០០​ភាគរយ​ហើយ​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដែល​បាន​យកចិត្តទុកដាក់ គឺ​បាន​ចុះមក​ពិនិត្យមើល​ទីតាំង ចង្អុលបង្ហាញ​ដល់​ក្រុមការងារ ដែល​ករណីនេះ​ធ្វើ​ឲ្យ​ក្រុមការងារ​កាន់តែ​មានទឹក​ចិត្ត ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​នេះ ទទួលបាន​ជោគជ័យ​ប្រកបដោយ សោ​ភ័​ណ្ឌ​ភាព និង​រចនាបទ​ខ្មែរ ។​លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការ​នេះ​បាន​គ្រប់ៗ​គ្នា​៕S/

​រៀបចំ​មហាសង្ក្រាន្ត​ដើម្បី​បង្ក​ការសប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម