ត្រាំធ្វើម្ចាស់ផ្ទះទទួលភ្ញៀវអ៊ីស្រាអែល បារ៉ែន និងអារ៉ាប់រួមអេមីរ៉ាតក្នុងពិធីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងពួកគេ

205
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំនឹងរៀបចំពិធីមួយនៅថ្ងៃអង្គារទី១៥កញ្ញានេះ ដែលបារ៉ែននិងអារ៉ាប់រួមអេមីរ៉ាតនឹងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើងវិញ ដោយគូសវាសផែនទីការទូតរបស់មជ្ឈិមបូព៌ាឡើងវិញនិងជំរុញក្តីសង្ឃឹមជាប់ឆ្នោតឡើងវិញរបស់គាត់ផងដែរ។

ព្រឹត្តិការណ៍នៅវិមានខាងត្បូងនៃសេតវិមានដែលចូលរួមដោយនាយករដ្ឋមន្រ្តីបេនចាមីន ណេតាន់យ៉ាហ៊ូនិងរដ្ឋមន្រ្តីការបរទេសបារ៉ែននិងអារ៉ាប់រួមអេមីរ៉ាតនឹងក្លាយជាព្រឹត្តិការណ៍លើកទីមួយដែលប្រទេសអារ៉ាប់បានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ១៩៧៩ និងហ្សកដានីក្នុងឆ្នាំ ១៩៩៤។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលត្រាំបានប្រាប់អ្នកយកព័ត៌មានថា “គ្រប់ភាគីទាំងអស់មានក្តីរំភើប”។

មន្ត្រីម្នាក់បាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានអញ្ជើញឱ្យចូលរួម ហើយការចាប់ដៃគ្នាជានិមិត្តរូបរវាងតំណាងអារ៉ាប់និងលោកណេតាន់យ៉ាហ៊ូមិនត្រូវបានបដិសេធឡើយ។

មន្ត្រីនោះនិយាយថា “វីរុសកូរ៉ូណាគឺស្ថិតក្នុងចិត្តរបស់មនុស្សគ្រប់គ្នា ទោះបីជាគ្រប់គ្នានឹងត្រូវធ្វើតេស្តក៏ដោយ។ ដូច្នេះប្រសិនបើពួកគេត្រូវចូលរួមក្នុងការប៉ះពាល់គ្នា នោះគេនឹងយោគយល់”។

សម្រាប់មជ្ឈិមបូព៌ា កិច្ចព្រមព្រៀងដែលមានឈ្មោះថាកិច្ចព្រមព្រៀងអាប្រាហាំ គឺជាការកត់សម្គាល់អំពីការផ្លាស់ប្តូរថ្មីមួយនៅក្នុងស្ថានភាពចាស់ចំណាស់រាប់ទសវត្សរ៍ ដែលប្រទេសអារ៉ាប់ព្យាយាមរក្សាសាមគ្គីភាពប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការប្រព្រឹត្តរបស់ខ្លួនលើប្រជាជនប៉ាឡេស្ទីន ដែលគ្មានរដ្ឋ។

ដោយមានអារម្មណ៍ថាត្រូវគេបោះបង់ចោល មេដឹកនាំប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យបានជំរុញឱ្យមានការធ្វើបាតុកម្មនៅក្នុងទឹកដីដែលកាន់កាប់និងនៅក្រៅស្ថានទូតសហរដ្ឋអាម៉េរិកអ៊ីស្រាអែលបារ៉ែននិងអារ៉ាប់រួមអេមីរ៉ាត់ដើម្បីតវ៉ានូវអ្វីដែលពួកគេហៅថា “កិច្ចព្រមព្រៀងគួរឱ្យអាម៉ាស់”៕ ដោយ ៖ កញ្ញាដាលីស

ត្រាំនឹងទទួលភ្ញៀវមកពីអ៊ីស្រាអែល បារ៉ែន និងអារ៉ាប់រួមនៅថ្ងៃអង្គារនេះនៅសេតវិមាន

ទីតាំងផ្សាយពាណិជ្ជកម្ម