វ៉ាក់សាំង​ចិន​៤​ប្រភេទ អាច​ចេញ​សំរាប់​សាធារណជន​ប្រើ​នៅ​ខែ​វិច្ឆិកា​

506
ចែករម្លែក

​មន្ត្រី​ម្នាក់​នៅ​មជ្ឈមណ្ឌល​ចិន​សំរាប់​គ្រប់គ្រង​និង​បង្ការ​ជំងឺ​( CDC)​បាន​និយាយថា វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ដោយ​ចិន អាច​ចេញ​ប្រើប្រាស់​សំរាប់​សាធារណជន​ទូទៅ​នៅ​លឿន​បំផុត​នៅ​ខែ​វិច្ឆិកា​។​

​ចិន​មាន​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ចំនួន​៤ ដែល​កំពុង​ពិសោធន៍​នៅ​ដំណាក់កាល​ចុងក្រោយ ហើយ​យ៉ាងតិច​វ៉ាក់សាំង​ទាំងនេះ​បី ត្រូវ​បាន​ចាក់​ទៅ​អោយ​កម្មករ​នៅ​ក្រោម​កម្មវិធី​គ្រាអាសន្ន​ដែល​បាន​ចាប់​​ផ្តើម​កាលពី​ខែ​កក្កដា​។​

​ការពិសោធន៍​ដំណាក់កាល​ទី​៣ បាន​ដំណើរការ​ទៅ​ដោយ​រលូន​មិន​មាន​បញ្ហា​ប្រតិកម្ម​ថ្នាំ​ទេ ហើយ​វ៉ាក់សាំង​ចិន​អាច​ត្រូវ​ពិសោធន៍​រួចរាល់​សំរាប់​ការប្រើប្រាស់​របស់​សាធារណជន​នៅ​ខែវិច្ឆិកា​ឬ​ខែ​ធ្នូ នេះ​បើ​​តាម​អ្នកជំនាញ​ជីវ​សុវត្ថិភាព CDC​លោកស្រី ហ្គី​ហ្សេ​ន វូ បាន​បញ្ជាក់​អោយដឹង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​កញ្ញា​។​

​វូ ដែល​បាន​អះអាង​ថា​លោកស្រី​មិន​បាន​ចេញ​រោគសញ្ញា​មិនធម្មតា​ណាមួយ​ក្រោយ​ចាក់​វ៉ាក់សាំង​ដោយ​ខ្លួនឯង​កាលពី​ខែ​មេសា​នោះ មិន​បាន​បញ្ជាក់​ថា​តើ​វ៉ាក់សាំង​ដែល​លោកស្រី​បាន​ចាក់​នោះ​ឈ្មោះ​អ្វី​ទេ​។​

​ក្រុម​មួយ​មក​ពី​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ចិន China National Pharmaceutical Group (Sinopharm)​និង​ក្រុមហ៊ុន​Sinovac Biotech​ដែល​ចុះបញ្ជី​នៅ​អាម៉េរិក កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​៣​នៅក្រោម​កម្ម​​វិធី​ប្រើប្រាស់​គ្រាអាសន្ន​របស់​រដ្ឋ​ចិន​។​វ៉ាក់សាំង​ទី​៤ ក៏​កំពុង​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​CanSino Biologics​និង​ត្រូវ​យោធា​ចិន​អនុម័ត​អោយ​ប្រើ​កាលពី​ខែមិថុនា​។​

Sinopharm បាន​និយាយ​កាលពី​ខែ​មិថុនា​ថា វ៉ាក់សាំង​របស់​ខ្លួន​អាច​ផលិត​រួចរាល់​សំរាប់​ការប្រើប្រាស់​សាធារណៈ​នៅ​ចុងឆ្នាំ​នេះ ក្រោយ​បញ្ចប់​ការ​សាក​ពិសោធន៍​ដំណាក់កាល​ទី​៣​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រកួតប្រជែង​អភិវឌ្ឍ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​កូរ៉ូណា ឬ កូវី​ដ​១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៩២៥.០០០​នាក់​ហើយ​មក​​ទល់​ពេល​នេះ​។​

​តាមពិត​ចិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​ដល់​កម្មក​ររបស់​ប្រទេស​នៅ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ តាំងពី​ខែ​កក្កដា​មក​។​

​ហ្សេ​ង ហ្សុ​ង​វេ នាយក​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​បាន​ប្រាប់​ទូរទស្សន៍​ជាតិ​CCTV​កាលពី​ថ្ងៃ​សៅរ៍​ថា​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ក្នុង​គ្រាអាសន្ន​ចាប់ពី​ថ្ងៃ​២២​កក្កដា​មក​។​

​ការប្រកាស​នេះ​កើត​ឡើង​នៅ​ពេល​ចិន​កំពុង​ផលិត​ចេញ​វ៉ាក់សាំង​យ៉ាងតិច​ចំនួន​៨​ប្រភេទ និង​យ៉ាងតិច​៤​ប្រភេទ​ចេញ​ប្រើ​នៅ​ចុងឆ្នាំ​នេះ ដើម្បី​ក្លាយខ្លួនជា​អ្នក​នាំមុខគេ​និង​មុនគេ​ក្នុង​លោក​​ជា​ប្រទេស​ចេញ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​មាន​ប្រសិទ្ធភាព​។​

​លោក ហ្សេ​ង ហ្សុ​ង​វេ បាន​បន្តថា​បន្ទាប់ពី​កម្មករ អាជ្ញាធរ​ពិចារណា​បង្កើន​កម្មវិធី​ចាក់​សាំង​គ្រាអាសន្ន​នេះ ដោយ​ពង្រីក​ដល់​មនុស្ស​ធ្វើការ​នៅ​ទីផ្សារ​អាហារ គមនាគមន៍​សាធារណៈ និង​មន្ទីរពេទ្យ​ដើម្បី​​រារាំង​កុំអោយ​វីរុស​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​រដូវរងារ​នាពេលខាងមុខ​។​

​ការអះអាង​របស់​លោក​កើត​ឡើង​ក្រោយ​ពី​វេជ្ជបណ្ឌិត ហ្កា​វ ហ្វ៊ុយ ប្រធាន​មជ្ឈមណ្ឌល​ចិន​សំរាប់​ការគ្រប់គ្រង​និង​បង្ការ​ជំងឺ ក៏​បាន​និយាយថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​របស់​ចិន​អាច​នឹងរួ​ចរាល់​សំ​រាប់ការ​​ប្រើ​ជាទូទៅ​នៅ​យ៉ាងយូរ​ត្រឹម​ខែវិច្ឆិកា​៕​ប្រែ​សម្រួល​៖​វាសនា​

ចិន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដល់​កម្មករ​និង​អ្នកស្ម័គ្រចិត្ត​រាប់ម៉ឺន​នាក់​ចាប់​តាំងពី​ខែកក្កដា​មក នៅ​ពេល​ប្រទេស​នេះ​តាំងចិត្ត​ក្លាយខ្លួន​ជា​ប្រទេស​ទី​១​ក្នុង​លោក​ដែល​បញ្ចេញ​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​មាន​ប្រសិទ្ធភាព​មួយ​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម