ក្លិប​លី​វឺ​ភូ​ល ចាប់អារម្មណ៍​លើ​ខ្សែបម្រើ ឌែ​នី​ស ហ្សា​កា​រៀ របស់​ក្លិប ម៉ុ​ន​ឆេន​ក្លា​បាក់​

258
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​លី​វឺ​ភូ​ល​( Liverpool) បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែ​បម្រើការ ពារ ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria) របស់​ក្លិប​បូ​រ៉ុ​ស្យា ម៉ុ​ន​ឆេន​ក្លា​បាក់ (Borussia Monchengladbach)​។

​ហ្សា​កា​រៀ ជា​កីឡាករ​អន្តរជាតិ​ស្វ៊ី​ស​នៅសល់​កិច្ចសន្យា​លេង​ជាមួយ​ក្លឹប​អាល្លឺម៉ង់​នេះ​ដល់​ឆ្នាំ ២០២២ ហើយ​កីឡាករ​រូបនេះ​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​គ្រូបង្វឹក​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ។

​គេ​ជឿថា តម្លៃ​សម្រាប់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​គឺ​៣៧​លាន​ផោន ហើយ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ក្លឹប Monchengladbach នឹង​បើក​ចិត្ត​លក់​កីឡាករ​រូបនេះ​នៅមុន​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​។​

​ហ្សា​កា​រៀ បានបង្ហាញ​មុខ ៩៦​លើក​សម្រាប់​ក្លឹប Monchengladbach និង​បាន​ចូលរួម​ជាមួយ នឹង​ក្លឹប​នេះ​នៅ​ឆ្នាំ ២០១៧ ។ កីឡាករ​រូបនេះ​បានបង្ហាញ​មុខ ២៨​លើក​នៅ​កម្រិត​អន្តរជាតិ​។​

​លោក ក្លប់ និង​ក្លិប Liverpool ហាក់ដូចជា​រត់តាម​ពីក្រោយ​គេ​ក្នុង​ការតាមប្រមាញ់​កីឡាករ នៅ​រដូវ​កាល​ទិញដូរ​ឆ្នាំនេះ​។

​ក្លិប Liverpool ទើបនឹង​បន្ថែម​កីឡាករ​បាន​ម្នាក់​ប៉ុណ្ណោះ​គឺ​ខ្សែការពារ​ស្លាប​ឆ្វេង កូ​ស្តា​ស ស៊ី​មី​កាស (Kostas Tsimikas) ខណៈ​ក្លឹប​នេះ​រង់​ចាំមើល​ស្ថានភាព​នៃ​ផលប៉ះពាល់​ដោយសារ វីរុស​កូ​រ៉ូ​ណា​។ មុនពេល​ការរីក​រាលដាល ក្រុម​នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Werner) ប៉ុន្តែ​ផ្ទុយទៅវិញ​កីឡាករ​អាល្លឺម៉ង់​រូបនេះ​ចុះ​កិច្ច ព្រមព្រៀង​លេង​នៅ​ក្លឹប Chelsea វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែ​បម្រើការ ពារ ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria)

ទីតាំងផ្សាយពាណិជ្ជកម្ម