ដូ​ណា​ល់ ត្រាំ ប្តេជ្ញា​ឆ្លើយ​ត​ខ្លាំង​ជាង​១.០០០​ដង​ចំពោះ​ការវាយប្រហារ​ណាមួយ​ដោយ​អ៊ីរ៉ង់​

364
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់​ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​កញ្ញា​បាន​ប្តេជ្ញា​ថា​រាល់​ការវាយប្រហារ​ណាមួយ​ដោយ​អ៊ីរ៉ង់​នឹង​ត្រូវ​បាន​ឆ្លើយតប​ជាមួយនឹង​កម្លាំង​វាយប្រហារ​”​ដ៏​ខ្លាំងក្លា​ជាង​១.០០០​ដង​”​បន្ទាប់​​ពី​មាន​របាយការណ៍​ថា​អ៊ីរ៉ង់​មាន​ផែនការ​សងសឹក​ចំពោះ​ការសម្លាប់​ឧត្តមសេនី​យ៍​កំពូល​របស់​ខ្លួន ឈ្មោះ​កា​សេម សូឡី​ម៉ា​នី ។​

​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​ដែល​បាន​ដកស្រង់​សម្តី​មន្ត្រី​មួយចំនួន​បាន​និយាយ​ថា​ផែនការ​អ៊ីរ៉ង់​ដែល​ប៉ុនប៉ង​ធ្វើឃាត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​គ្រោង​​ជាស្រេច នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ក្នុង​ខែវិច្ឆិកា​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេ​រលើ​ទំនាក់ទំនង​សង្គម​Twitter ថា ” យោងតាម​សេចក្តីរាយការណ៍​សារព័ត៌មាន​មក​ថា អ៊ីរ៉ង់​អាច​នឹង​មាន​គម្រោង​ធ្វើឃាត​ឬ​ការវាយប្រហារ​ផ្សេងទៀត​ប្រឆាំង​សហរដ្ឋ​អា​​ម៉េ​រិក​ក្នុង​ការសងសឹក​ចំពោះ​ការសម្លាប់​មេដឹកនាំ​ភេរវ​ក​រកា​សេម សូឡី​ម៉ា​នី “​។​

​លោក​បាន​បន្តថា​” ការវាយប្រហារ​ណាមួយ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ទំរង់​ណា​ក៏​ដោយ​ប្រឆាំង​សហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​បាន​ឆ្លើយតប​ជាមួយនឹង​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ជាង​មុន​១.០០០​ដង​”​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​ក្រុងតេអេ​រ៉ង់​មានភាព​តានតឹង​ចាប់តាំងពី​បដិវត្តន៍​អ៊ីរ៉ង់​និង​កាន់តែ​អាក្រក់​ខ្លាំង​ចាប់តាំងពី លោក ដូ​ណា​ល់ ត្រាំ ដកខ្លួន ​ជា​ឯកតោភាគី​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ជាមួយ​អ៊ីរ៉ង់​កាលពី​ខែ​ឧសភា​ឆ្នាំ ២០១៨ ៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោក ដូ​ណា​ល់ ត្រាំ ប្តេជ្ញា​វាយប្រហារ​វិញ​បើសិន​អ៊ីរ៉ង់​វាយប្រហារ​អាម៉េរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម