ក្លិប​វេស​ហេម​ប្តេជ្ញាចិត្ត​ថា នឹងមិន​លក់​ខ្សែបម្រើ ឌី​ក្លែ​ន រ៉ា​យ ទៅ​ឲ្យ​ក្លិប​ឆេ​ល​ស៊ី ទេ​

221
ចែករម្លែក

ក្លិប​វេស​ហេម​( West Ham )​បាន​ប្តេជ្ញាចិត្ត​រក្សាទុក​ខ្សែបម្រើ ឌី​ក្លែ​ន រ៉ា​យ (Declan Rice) នៅពេល​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប​ឆេ​ល​ស៊ី​( Chelsea) និង​ស្រប​ពេលដែល​ក្លិប West Ham ក៏​ចង់បាន​ខ្សែការពារ អេ​មឺ​សិន (Emerson) ផងដែរ​។

​ក្រុម​របស់លោក ដេវីដ ម៉​យ (David Moyes) ចាប់ផ្តើម​យុទ្ធនាការ​រដូវ​កាល ២០២០/២១ មិនបាន​ល្អ ដោយ​ប្រកួត​ចាញ់​ក្រុម ញូ​វ​ខេ​សល (Newcastle) ក្នុង​ប្រកួត​បើកឆាក​នៅ​ក្របខ័ណ្ឌ ព្រី​មី​ញ៉េ​លី​កនៅ​ពហុ​កីឡដ្ឋាន Stadium កាលពី​ថ្ងៃ​សៅរ៍​។

​រ៉ា​យ វ័យ​២១​ឆ្នាំ​បាន​បង្ហាញមុខ​នៅ​តំបន់​បម្រើ ប៉ុន្តែ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រម ព្រៀងផ្ទេរ​ទៅ​ក្លិប Chelsea នៅ​រដូវក្តៅ​នេះ ស្របពេល​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) គឺជា​អ្នក​ពេញចិត្ត​ខ្សែបម្រើ​រូបនេះ​។​

​កីឡាករ​អង់គ្លេស​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​ជម្រើស​ខ្សែការពារ​ផងដែរ ស្របពេល​លោក ឡាំ​ផាត ចាប់អារម្មណ៍​ប្តូរ​តំណែង​ខ្សែបម្រើ​រូបនេះ​ទៅជា​ខ្សែការពារ​កណ្តាល​។

​ទោះបីជា​យ៉ាងណា ក្លិប West Ham នឹង​រារាំង​ការព្យាយាម​នាំយក​កីឡាករ​សំខាន់​របស់ខ្លួន រូបនេះ ចេញពី​ក្លឹប ហើយ​ថ្នាក់ដឹកនាំ​ក្លឹប​នេះ​អះអាងថា នឹងមិន​លក់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ទេ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

​ផ្ទុយទៅវិញ ពួកគេ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការនាំយក​កីឡាករ​ថ្មី​មក​ក្លឹប​នេះ ហើយ​អ្នក​ចាត់​ការប្តេជ្ញាចិត្តថា នឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់លោក បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Newcastle ២-០ កាលពី​ចុង​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ឌី​ក្លែ​ន រ៉ា​យ (Declan Rice)

ទីតាំងផ្សាយពាណិជ្ជកម្ម