ឌែ​ន​នី រ៉ូ​ស មិនបាន​ដឹងថា ខ្លួន​បាត់បង់​អាវ​លេខ​៣ ក្នុង​ក្រុម​ជម្រើស​របស់​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ បន្ទាប់ពី​ចប់​កិច្ចសន្យាខ្ចី​ជើង​

264
ចែករម្លែក

​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) ដែល​លើស​តម្រូវការ​នៅ​ក្លិប តូ​តិ​ន​ហេម (Tottenham) មិន​ត្រូវបាន​ជូនដំណឹង​ថា ខ្លួន​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើស​នៅ​រដូវក្តៅ​នេះ​ទេ​។​

​រឿងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការបញ្ចប់​នៃ​អាជីព​របស់ រ៉ូ​ស នៅ​ក្លិប ស្ពឺរ (Spurs) បន្ទាប់ពី​ក្រុម របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានប្រកាស​លេខ​ថ្មី​សម្រាប់​ក្រុម​ជម្រើស​របស់ លោក​សម្រាប់​យុទ្ធនាការ​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃ​សុក្រ ហើយ​មិនបាន​រាប់បញ្ចូល​កីឡាករ អន្តរជាតិ​អង់គ្លេស​រូបនេះ​ទេ​។

​រ៉ូ​ស ដែល​នៅសល់​កិច្ចសន្យា​លេង​មួយឆ្នាំ​ទៀត​នោះ ត្រូវបាន​ប្រាប់ថា ខ្លួន​មិនមែនជា​ផ្នែក​នៃ ផែនការ​របស់លោក ម៉ូ​រី​ញ៉ូ សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០/២១​ទេ​នៅពេល​កីឡាករ​រូបនេះ វិលត្រឡប់​ពី​ការលេង​ខ្ចី​ជើង​នៅ​ក្លិប ញូ​វ​ខេ​សល​(Newcastle) ។

​ប៉ុន្តែ​គេ​ជឿថា កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​មិនបាន​ដឹង​អ្វី​ទាំងអស់​អំពី​ការបាត់បង់​អាវ​លេខ ៣ របស់ខ្លួន ទើបតែ​នៅពេល​មាន​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​ប្រាប់ថា គេ​បានឃើញ​ព័ត៌មាន​នេះ នៅតាម​កញ្ចប់​ទូរទស្សន៍​។

​រ៉ូ​ស បាន​ហ្វឹកហាត់​ជាមួយ​ជម្រើស​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​របស់​ក្លិប Tottenham ហើយ ត្រូវបាន​លោក ម៉ូ​រី​ញ៉ូ ណែនាំ​ឲ្យ​ផ្ទេរ​មកកាន់​ក្លិប Genoa នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ។​

​គ្រូបង្វឹក​ក្រុម Spurs រូបនេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មុនពេល​ប្រកួត​ចាញ់​ក្រុម Everton ថា ” ប្រសិនបើ​ក្លិប Genoa ទទួលបាន ឌែ​ន​នី រ៉ូ​ស ខ្ញុំ​គិតថា ពួកគេ​នឹង​ទទួលបាន​កីឡាករ​ល្អ​ម្នាក់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose)

ទីតាំងផ្សាយពាណិជ្ជកម្ម