​ណាហ្គា​វើ​លដ៍ ផ្តល់ជូន​នូវ​បទពិសោធន៍​រីករាយ​បំផុត​ក្នុងឱកាស​បុណ្យ​សែន​ព្រះ​ខែ​

329
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ណាហ្គា​វើ​លដ៍ គឺជា​កន្លែង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការ​ប្រារព្ធ​ពិធី​អបអរ បុណ្យ​សែន​ព្រះ​ខែ​ដែលជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​សំខាន់​មួយ​របស់​ចិន​។ ក្នុងឱកាស​ដ៏​ពិសេស​នេះ ណាហ្គា​វើ​លដ៍​មាន​លក់​នំ​សែន​ព្រះ​ខែ​និង​ម្ហូប​ពិសេសៗ​ជាច្រើន​មុខ​ព្រមទាំង​មានការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​រៀងរាល់ថ្ងៃ​ផងដែរ​។

​ក្រុម​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​របស់​ណាហ្គា​វើ​លដ៍​បាន​ណែនាំ​នំ​សែន​ព្រះ​ខែ ៤ រសជាតិ​ដែលមាន​គ្រឿងផ្សំ​ពិសេស និង​ដុត​ថ្មីៗ​រៀងរាល់ថ្ងៃ ដូចជា រសជាតិ​គ្រាប់​ឈូកស ស្លឹក​តើយ និង​ទុរេន និង​រសជាតិ​ទី​រ៉ា​មី​ស៊ុ​ថ្មី​ដែលមាន​រសជាតិ​កាហ្វេ​បែប​អ៊ីតាលី​។ នំ​សែន​ព្រះ​ខែ​ទាំងនេះ មាន​សម្បក​ទន់ និង​ជម្រើស​ស្នូល​ធម្មតា និង​ស៊ុត​ពីរ​ដែល​តំណាង​ឲ្យ​ខែ​ពេញ​បូរ​មី និង​សំណាងល្អ​។

​នំ​សែន​ព្រះ​ខែ​មួយ​ដុំ​តម្លៃ ១០ ដុល្លារ ឬ​ចាប់ពី ៣៦ ដុល្លារ​សម្រាប់​នំ​រសជាតិ​ទាំង ៤ ដែល​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាស​ដ៏​ស្រស់ស្អាត​ដែលមាន​លក់​រៀងរាល់ថ្ងៃ​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge​និង​ភោជនីយដ្ឋាន​ចិន​FortunePalace​នៅ​ណាហ្គា​វើ​លដ៍​ទី​១​ព្រមទាំង​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion និង​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណាហ្គា​វើ​លដ៍​ទី​២​។
​លោកអ្នក​អា​ចក​ម្ម៉​ង់​ដោយ​ទាក់ទង​ទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ ក​ម្ម៉​ង់​លើសពី​៣០​ប្រអប់​ឬ​ច្រើនជាង​នេះ​លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២៥​ភាគរយ​។ អ្នក​ប្រើ Alipay ទទួលបាន​ការបញ្ចុះ​តម្លៃ​១៥​ភាគរយ​ហើយ​សមាជិក​ណាហ្គា​វើ​លដ៍​រី​វ៉​ត​ទទួលបាន​ការបញ្ចុះ​តម្លៃ ១០​ភាគរយ (​ចុះឈ្មោះ​ឥតគិតថ្លៃ​)​។

សម្រាប់​ការជួបជុំ​ដ៏​រីករាយ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកជា​ទីស្រឡាញ់​របស់​អ្នក សូម​អញ្ជើញ​ទៅ​ពិសា​ម្ហូប​ឈុត​ពិសេស​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes ។ ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ទាំងនោះ រួមមាន ទា​ប៉េកាំង​ខ្វៃ បង្គា​ស្រុស សាច់គោ​ចំឡក បង្កង​ទន្លេមេគង្គ​ចំហុយ បាយ​ឆា​លាយ​ប៉ាវ​ហ៊ឺ និង​ម្ហូប​បែប​ចិន​ជាច្រើន​មុខ​ទៀត​។ ម្ហូប​ឈុត ៨ មុខ​សម្រាប់​មួយ​តុ​គ្នា ៤ នាក់ តម្លៃ​ត្រឹមតែ ៣៦៨ ដុល្លារ​។ ចំណែក​ម្ហូប​ឈុត ៩ មុខ​សម្រាប់​គ្នា ៨ ទៅ ១០ នាក់ តម្លៃ​តែ ៤៨៨ ប៉ុណ្ណោះ​។

​មិនតែប៉ុណ្ណោះ លោកអ្នក​ក៏​អាច​ទស្សនា​ការសម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ណាហ្គា​វើ​លដ៍​ផងដែរ នៅ​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​ដែល​ចូលរួម​សម្តែង​ដោយ​អ្នកសិល្បៈ​ចម្រុះ​ជាតិ​សាសន៍​ដ៏​ប៉ិនប្រសប់​មកពី​ជុំវិញ​ពិភពលោក​។ លើសពីនេះ លោកអ្នក​អាច​កម្សាន្ត និង​ថតរូប​អនុស្សាវរីយ៍​នៅក្នុង​អគារ​ដែលមាន​ការតុបតែង​ចម្រុះ​ពណ៌​ដ៏​ភ្លឺ​ផ្លេក ចង្កៀងគោម និង​រូប​ទន្សាយ​នៅ​ច្រកចូល​ធំ​ណាហ្គា​វើ​លដ៍​ទី​១ និង​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផងដែរ​។

​ណាហ្គា​វើ​លដ៍ យកចិត្តទុកដាក់​បំផុត​ទៅលើ​សុខភាព​របស់​អតិថិជន និង​បុគ្គលិក​។ ណាហ្គា​វើ​លដ៍ បាន និង​កំពុង​អនុវត្ត​វិធានការ​បង្ការ​នៅ​ទូទាំង​អគារ​ទាំងពីរ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​។ អតិថិជន និង​បុគ្គលិក​ទាំងអស់ ត្រូវបាន​តម្រូវ​ឲ្យ​វាស់​កម្តៅ ពាក់​ម៉ាស់​មុខ រក្សា​គម្លាត​សុវត្ថិភាព និង​លាងដៃ​ជាមួយ​ជែ​ល​លាងដៃ​ដែលមាន​ផ្តល់ជូន​នៅ​ទូទាំង​អគារ​ទាំងពីរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម