​វៀតណាម​អះអាង​យ៉ាង​ម៉ឹង​មាត់​នូវ​តួនាទី​និង​ឋានៈ​របស់ខ្លួន​ក្នុង​សមាហរណកម្ម​តំបន់​និង​អន្តរជាតិ​

321
ចែករម្លែក

ប្រែ​សម្រួលៈ​វិច្ឆិកា​
​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី ៤១ (AIPA ៤១) បាន​ប្រារព្ធ​ក្រោម​ប្រធានបទ “​ការទូត​សភា​ដើម្បី​សម្រេចបាន​សហគមន៍​អាស៊ាន​ប្រកបដោយ​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​” ។​រដ្ឋសភា​វៀតណាម​ជា​អ្នកទទួល​រៀបចំ បាន​បើក​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ (ICC)​។​

​ប្រធានរដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​លើក​ទី ២ នៃ AIPA ៤១​


​នេះ​ជា​លើក​ទី ៣ ដែល​រដ្ឋសភា​វៀតណាម​បាន​កាន់តំណែង​ជា​ប្រធាន AIPA និង​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត AIPA (​បន្ទាប់ពី​ឆ្នាំ​ជា​ប្រធាន ២០០២ និង​ឆ្នាំ ២០១០) ។ ក្នុង​បរិការណ៍​ដែល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ នេះ ជាមួយនឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល​និង​អ៊ិន​ធឺរ​ណែ​ត​ជឿនលឿន រដ្ឋសភា​វៀតណាម​បាន​ផ្លាស់ប្តូរ​ពី​ទម្រង់​ប្រជុំ​ផ្ទាល់​មុខ​គ្នា ទៅជា​ទម្រង់​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) វិញ​។​
​មហាសន្និបាត AIPA ៤១ បាន​ផ្តោតលើ​ការពិនិត្យ​និង​អនុម័ត​សេចក្តីសម្រេចចិត្ត ស្តីពី ការជំរុញ​តួនាទី​របស់​សមាជិកសភា​ជា​ស្ត្រី​ក្នុង​ការធានា​ការងារ​និង​ប្រាក់ចំណូល​របស់​កម្មការិនី​; ការទូត​សភា​អាស៊ាន​ដើម្បី​សន្តិភាព​និង​សន្តិសុខ​ប្រកបដោយ​ចីរភាព​; តួនាទី​របស់​សភា​ក្នុងការ​ជំរុញ​ភាព​ស្អិតរ​មួ​ត​និង​ស្តារ​សេដ្ឋកិច្ច​អាស៊ាន​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ រួមទាំង​ពង្រឹង​តួនាទី​របស់ AIPA ក្នុង​ការកសាង​សហគមន៍​វប្បធម៌​-​សង្គម​អាស៊ាន​មួយ​ប្រកបដោយ​ការឆ្លើយតប​ជាមួយ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។​


​នៅឯ​មហាសន្និបាត AIPA ៤១ នេះ រដ្ឋសភា​វៀតណាម​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ចំនួន​ពីរ​។ ទីមួយ គឺ​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​សម្រាប់​សមាជិក​សភា​វ័យក្មេង AIPA​។ រដ្ឋសភា​វៀតណាម​សង្ឃឹមថា បន្ទាប់ពី​មហាសន្និបាត​លើក​នេះ​សមាជិកសភា​វ័យក្មេង​របស់ AIPA នឹង​ក្លាយជា​យន្តការ​ផ្លូវការ​មួយ នៅក្នុង​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត AIPA ក៏ដូចជា បង្កើត​វេទិកា​មួយ​សម្រាប់​សមាជិកសភា​វ័យក្មេង​អាច​ចូលរួម​និង​មានការ​រួមចំណែក​វិជ្ជមាន​ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​នៃ​តំបន់​។ ទី​ពីរ គឺ​ការតភ្ជាប់​នូវ​សកម្មភាព​របស់ AIPA ជាមួយ​សកម្មភាព​រប​ស់​សហភាព​សភា​ពិភពលោក (IPU) ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការអនុវត្ត​របៀបវារៈ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០ ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ដើម្បី​អនុវត្តន៍​ជាក់ស្តែង​នូវ​គំនិត​ផ្តួចផ្តើម​នេះ រដ្ឋសភា​វៀតណាម​បានរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ស្តីពី “​ភាពជា​ដៃគូ​សភា​លើ​កិច្ចសហប្រតិបត្តិការ​អំពី​វិស័យ​អប់រំ​និង​វប្បធម៌​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” នា​ថ្ងៃទី ៣០ ខែកក្កដា​ឆ្នាំ ២០២០ ដោយមាន​ការចូលរួម​ពី អគ្គលេខាធិការ IPU និង​តំណាង​អង្គការសហប្រជាជាតិ​។​
​ធ្វើការ​វាយតម្លៃ​អំពី​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី ៤១ (AIPA ៤១) ដែល វៀតណាម​ទទួល​រៀបចំ​តាម​ប្រព័ន្ធ​វីដេអូ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជាច្រើន​បាន​ចែករំលែក​នូវ​ទស្សនៈ​ដូចគ្នា​ថា តាមរយៈ​មហាសន្និបាត AIPA ៤១ នេះ រដ្ឋសភា​វៀតណាម​បានបង្ហាញ​នូវ​តួនាទី​សកម្ម មាន​ទំនួល​ខុសត្រូវ ព្រមទាំង​ជឿជាក់ថា មហាសន្និបាត AIPA ៤១ នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​ថែមទៀត ដោយ​បញ្ជាក់​ពី​តួនាទី​សកម្ម​និង​ទំនួល​ខុសត្រូវ​របស់​រដ្ឋសភា​វៀតណាម​ក្នុង​សកម្មភាព​របស់ AIPA និង​អាស៊ាន​។​


​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ប្រទេស​វៀតណាម លោក Ibnu Hadi បាន​អបអរសាទរ​ចំពោះ​រដ្ឋសភា​វៀតណាម ក្នុងនាម​ជា​ប្រធាន AIPA ហើយ​បានរៀបចំ ប្រកបដោយ​ជោគជ័យ​នៃ​មហាសន្និបាត AIPA ៤១ និង​បណ្តា​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​ឆ្នាំ​ប្រធាន AIPA ២០២០ ថ្វីត្បិតតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ក៏ដោយ​។ ប្រការនេះ បានបង្ហាញ​ពី “​ការប្តេជ្ញាចិត្ត​” ក៏ដូចជា​តួនាទី​នៃ “​ភាព​សកម្ម ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​រប​ស់​វៀតណាម​” ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​ឆ្នាំ​ជា​ប្រធាន​អាស៊ាន ២០២០ និង​ប្រធាន AIPA ៤១​។​

​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​សមាជិកសភា​វ័យក្មេង AIPA ក្រោម​មូលបទ “​ការចូលរួម​របស់​ស​មា​ជិ​ក​សភា​វ័យក្មេង AIPA ទៅក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​” (​រូបថត​៖ VGP/Nhat Bac)


​ឯកអគ្គរដ្ឋទូត​សិង្ហបូរី​ប្រចាំ​នៅ​វៀតណាម លោកស្រី Catherine Wong Siow Ping បាន​លើកឡើងថា “​ការដឹកនាំ​ប្រកបដោយ​ភាពស្វាហាប់​របស់​វៀតណាម​” ក្នុង​ឆ្នាំ ២០២០ ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​ប្រធាន AIPA ៤១ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។ ប្រធានបទ “​ការទូត​សភា​ដើម្បី​សម្រេចបាន​សហគមន៍​អាស៊ាន​ប្រកបដោយ​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​” នៃ​មហាសន្និបាត​លើក​នេះ​គឺ​សមស្រប​ណាស់​។ ក្រោម​ការដឹកនាំ​របស់​វៀតណាម អាស៊ាន​និង AIPA នឹងមាន​ការបោះ​ជំហាន​គួរ​ឲ្យ​កត់សម្គាល់​ថែមទៀត​ជាពុំខាន ដើម្បី​អាស៊ាន​មួយ​ដែល​ល្អប្រសើរ​ជាង​និង​ដើម្បី​គោលដៅ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​។​


​យោងតាម​ការវាយតម្លៃ​របស់​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​វៀតណាម លោកស្រី Deborah Paul រដ្ឋសភា​វៀតណាម បានធ្វើ​យ៉ាង​ល្អ​ឥត​ខ្ជោះ ការងារ​ត្រៀម​រៀបចំ​សម្រាប់​មហាសន្និបាត​នេះ​។ ក្នុងនាម​ជា​ប្រទេស​អ្នកសង្កេតការណ៍ AIPA និង​ដៃគូ​សន្ទនា​របស់ AIPA អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក កាណាដា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រធានបទ​នៃ​មហាសន្និបាត AIPA ៤១ ជាពិសេស​ប្រធានបទ​ពិភាក្សា​របស់​សមាជិកសភា​ជា​ស្ត្រី AIPA និង​កិច្ចប្រជុំ​មិន​ផ្លូវការ​នៃ​សមាជិកសភា AIPA វ័យក្មេង​។ ថ្វីត្បិតតែ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ក៏ដោយ ប៉ុន្តែ មហាសន្និបាត AIPA ៤១ គឺជា​ឱកាស​សម្រាប់​សមាជិកសភា​ក្នុង​តំបន់​ជួបគ្នា ពិភាក្សា ចែករំលែក​បទពិសោធ​ន៍​ល្អៗ និង​ស្វែងរក​ទិសដៅ​ថ្មី វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ជំងឺ​រាតត្បាត​។​


​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​វៀតណាម លោក Pranay Verma បាន​វាយតម្លៃថា រដ្ឋសភា​វៀតណាម​បានបង្ហាញ​យ៉ាង​ល្អ​ណាស់ នូវ​តួនាទី​ជា​ប្រធាន AIPA ២០២០ ដែល​ក្នុងនោះ គួរ​ឲ្យ​កត់សម្គាល់​គឺ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​អន្តរ​ភា ៤១ តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការវិវឌ្ឍ​ន៍​ដ៏​ស្មុគស្មាញ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។ ការដែល​រដ្ឋសភា​វៀតណាម​ទទួល​រៀបចំ​ប្រកបដោយ​ជោគជ័យ​នៃ​មហាសន្និបាត AIPA ៤១ នៅក្នុង​បរិបទ​ដែល​ជំងឺ​រាតត្បាត​កូ​វីដ ១៩ នៅតែ​ឆ្លង​រាលដាល​យ៉ាង​ស្មុគស្មាញ នឹង​ជម្រុញ​ឱ្យ​សភាសមាជិក AIPA ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ក៏ដូចជា ជំនះ​រាល់​ការលំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​ផងដែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម