​លោក កឹម សុខា និង​សហការី ចូលរួម​កាន់បិណ្ឌ​ទី​១៣ នៅ​វត្ត​ខ្លា​កូន​ចាស់​

241
ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ /​បន្ទាយមានជ័យ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សហការី បាន​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ វេន​ទី​១៣ នៅ​វត្ត​ខ្លា​ចាស់ ជា​វត្ត​របស់​មេគណ​ខេត្ត ខាង​ធម្មយុត្តិ​និកាយ នា​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ។​

​លោក​ត្រូវបាន​អមដំណើរ​ដោយ​លោក យ៉ែម បុញ្ញ​សិទ្ធិ លោក មា​ជ សុវណ្ណារ៉ា​…. ជាដើម ហើយ​លោក ក៏មាន​ចែក​ម៉ាស បង្ការ​ជំងឺ​កូ​វី​-១៩ មួយចំនួន​ផងដែរ​។ ទោះយ៉ាងណា លោក​មិនបាន​និយាយ​អ្វី​ឡើយ ក្រៅតែពី​ញញឹម និង​លើកដៃ​សំពះ ទៅកាន់​អ្នក​នៅ​ប្រចាំ​វេន​បិណ្ឌ និង​ទៅកាន់​មន្ត្រី កងកម្លាំង​សមត្ថកិច្ច យុវជន ដែល​តាមមើល និង​ថតរូប ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម