​វៀតណាម​បានរៀបចំ​ប្រកបដោយ​ជោគជ័យ មហាសន្និបាត AIPA 41

333
ចែករម្លែក

ប្រែ​សម្រួលៈ​វិច្ឆិកា​
ក្រោយ​រយៈពេល​បី​ថ្ងៃ​ធ្វើការ​យ៉ាងសកម្ម​និង​ឆាប់រហ័ស តាមរយៈ​ប្រព័ន្ធ​វីដេអូ មហាសន្និបាត​អន្តរ​សភា​លើក​ទី ៤១ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (AIPA 41) ក្រោម​មូលបទ “​ការទូត​សភា​ដើម្បី​សម្រេចបាន​សហគមន៍​អាស៊ាន​ដ៏​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​” បានបញ្ចប់​របៀបវារៈ​ដែល​បាន​ដាក់ចេញ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ទាក់ទាញ​ការចូលរួម​ពី​សមាជិកសភា​ចំនួន ៣០ និង​អង្គការ​អន្តរជាតិ​ដែលមាន​តំណាង​ចូលរួម​ជិត ៤០០ រូប​។​

ប្រធាន AIPA 41 លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់ញញួរអំណាចរបស់ AIPA ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រប្រ៊ុយណេប្រចាំនៅវៀតណាម (រូបថតៈ VGP/Nhat Bac)

​មហាសន្និបាត AIPA 41 បានអនុម័ត​លើ​សេចក្តីសម្រេចចិត្ត​ចំនួន ២៦ និង​សេចក្តីប្រកាស​រួម​។ ប្រធានបទ​ពិភាក្សា​គឺ​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង ជាពិសេស​គឺ​វិធានការ​ដើម្បី​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ Covid-19 និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត ក៏ដូចជា​សារសំខាន់​នៃ​ការពង្រឹង​សន្តិភាព សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​។ គណៈប្រតិភូ​សភា​ជាច្រើន​បានលើកឡើង​ពី​បញ្ហា​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព​នៅ​សមុទ្រ​ខាងកើត ដោយ​គួរតែ​ផ្អែកលើ​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ សេចក្តីថ្លែងការណ៍​ស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាងកើត (DOC) ដោយ​ឯកភាព​ជំរុញ​ការចុះហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​ភាគី​នានា​នៅ​សមុទ្រ​ខាងកើត (COC)​។

​មតិយោបល់​ទាំងអស់​បាន​ឯកភាព​លើ​អាទិភាព​របស់ AIPA ក៏ដូចជា​អាស៊ាន​គឺ​យក​ប្រជាជន​ជា​ស្នូល ស្តាប់​យោបល់​របស់​ប្រជាជន និង​ផ្តោតលើ​ការដោះស្រាយ​ការលំបាក​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ Covid-19 សម្រាប់​ប្រជាជន ដោយ​ឈរលើ​ស្មារតី “​គ្មាន​នរណាម្នាក់​ត្រូវបាន​បំ​ភ្លេង​ចោល​”​។ ដើម្បី​លើកកម្ពស់​តួនាទី​របស់​សមាជិកសភា​វ័យក្មេង​និយាយ​ដោយឡែក និង​យុវជន​និយាយ​រួម នេះ​ជា​លើកដំបូង​ដែល​មហាសន្និបាត AIPA បាន​បើក​កិច្ចប្រជុំសភា​យុវជន AIPA ដើម្បី​ពិភាក្សា​អំពី “​ការចូលរួម​របស់​ស​មា​ជិ​ក​សភា​វ័យក្មេង AIPA ចូលក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​”​។ គំនិត​ផ្តួចផ្តើម​របស់​រដ្ឋសភា​វៀតណាម​លើ​ការរៀបចំ​កិច្ចប្រជុំ​សមាជិកសភា​វ័យក្មេង AIPA ត្រូវបាន​គណៈប្រតិភូ​យល់ស្រប​យ៉ាងខ្លាំង ដែល​ត្រូវបាន​ចាត់ទុកថា​ជា​កត្តា​ថ្មី​នៅក្នុង​មហាសន្និបាត​លើក​នេះ​និង​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ក្នុងការ​បង្កើត​យន្តកា​រ​សម្រាប់​សមាជិកសភា​វ័យក្មេង​របស់ AIPA ក៏ដូចជា​បញ្ជាក់​ពី​តួនាទី​និង​ការចូលរួមចំណែក​រប​ស់​យុវជន​និង​សមាជិកសភា​វ័យក្មេង​ក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​។​

​ទន្ទឹមនឹង​មហាសន្និបាត AIPA 41 សកម្មភាព​ជាច្រើន​ក្នុង​ឆ្នាំ​នៃ​ប្រធាន AIPA ២០២០ ត្រូវបាន​រដ្ឋសភា​វៀតណាម​រៀបចំឡើង​ប្រកបដោយ​ជោគជ័យ​ដូចជា កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​AIPA – អាស៊ាន​; ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ស្តីពី​គ្រឿងញៀន​លើក​ទី ៣ (AIPA CODD) និង​កិច្ចប្រជុំ​ដៃគូ​ភាពជា​ដៃគូ​សភា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អប់រំ វប្បធម៌​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (AIPA ECC)​។ នៅក្នុង​ក្របខ័ណ្ឌ​នៃ AIPA កិច្ចប្រជុំ​អ្នកពិគ្រោះ​យោបល់ AIPA (AIPA Caucus) ត្រូវបាន​ប្រារព្ធ​ឡើង​ប្រកបដោយ​ជោគជ័យ​នៅ​ខាងក្រៅ​ប្រទេស​វៀតណាម គឺ​ក្នុងប្រទេស​ហ្វីលីពីន​តែម្តង​។​

តំណាង​នៃ​សភាសមាជិក​ដែល​ចូលរួម​មហាសន្និបាត​អន្តរ​សភា AIPA 41 (​រូបថត​៖ TTXVN)

​យោងតាម​អនុប្រធាន​សភា​ជាន់​ទាប​ហ្វីលីពីន លោក Raneo E. Abu បានអោយដឹងថា ជាមួយនឹង​ការរៀបចំ​តាម​ប្រព័ន្ធ​វីដេអូ ធ្វើឡើង​ក្នុង​ពេលវេលា​មួយ​ដែល​ប្រទេស​នានា​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត Covid-19 ប៉ុន្តែ​ព្រឹត្តិការណ៍​មហាសន្និបាត​អន្តរ​សភា ដោយ​វៀតណាម​ទ​ទទួល​រៀបចំ​គឺជា​មហាសន្និបាត​មួយ​ដែល​មិនអាច​បំភ្លេចបាន​បំផុត ចាប់តាំងពី​ការបង្កើត AIPA នៅ​ថ្ងៃទី ២ ខែកញ្ញា​ឆ្នាំ ១៩៩៧ មក​។​

​ប្រធានរដ្ឋសភា​ឡាវ​លោកស្រី Pany Yathotou បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​វៀតណាម​ក្នុងតួនាទី​ជា​ប្រធាន AIPA 41 ព្រមទាំង​បាន​សង្កត់ធ្ងន់ថា ដោយមាន​ការរៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន វៀតណាម​មិន​ត្រឹមតែ​ផ្តល់នូវ​ខ្លឹមសារ​និង​ប្រធានបទ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​ពិភាក្សា​លើ​ខ្លឹមសារ​ដែលជា​សំណើរ​របស់​ប្រទេស​សមាជិក ដើម្បី​ក្លាយជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់ AIPA​។​
​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​វៀតណាម​លោក Pranay Verma បាន​មានប្រសាសន៍ថា រដ្ឋសភា​វៀតណាម​បាន​បំពេញ​យ៉ាង​ឆ្នើម​នូវ​តួនាទី​ជា​ប្រធាន AIPA ២០២០ ដែល​ក្នុងនោះ អ្វីដែល​លេចធ្លោ​នោះ​គឺ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និបាត AIPA 41 តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ឆ្លើយតប​នឹង​ភាព​បម្រែបម្រួល​យ៉ាង​ស្មុគស្មាញ​នៃ​ជំងឺ​រាតត្បាត Covid-19​។​

រៀបចំ​មហាសន្និបាត AIPA 41 ប្រកបដោយ​ជោគជ័យ តាម​ប្រព័ន្ធ​វីដេអូ រដ្ឋសភា​វៀតណាម​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់​ពី​សភា​នៃ​ប្រទេស​នានា (​រូបថត​៖ baovanhoa.vn)

​នៅក្នុង​សម័យប្រជុំ​នានា ប្រធាន​គណៈ​ប្រតិ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បូរី​និង​ថៃ សុទ្ធតែ​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ការរៀបចំ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​និង​ទាន់ពេលវេលា​របស់​រដ្ឋ​សភា​វៀតណាម ជាពិសេស​ការរៀបចំ​ទាក់ទង​នឹង​ខ្លឹមសារ​និង​បច្ចេកវិទ្យា​បញ្ជូន​ព័ត៌មាន ដែល​ធានាបាន​នូវ​ជោគជ័យ​នៃ​មហាសន្និបាត AIPA 41 និង​ជំនះ​រាល់​បញ្ហា​ប្រឈម​នានា​បណ្តាលមកពី​ជំងឺ​រាតត្បាត Covid-19​។​

​នៅក្នុង​សុន្ទរកថា​ទទួលយក​តំណែង​ប្រធាន​វេន AIPA ឆ្នាំ ២០២១ ប្រធាន​ក្រុមប្រឹក្សា​នីតិ​ប​ញ្ញ​តិ្ត (​រដ្ឋសភា​) នៃ​ប្រទេស​ប្រ៊ុយណេ លោក Pehin Abdul Rahman Taib បានលើកឡើង​ពី​តួនាទី​របស់​វៀតណាម​ក្នុងនាម​ជា​ប្រធាន AIPA ក្នុង​ឆ្នាំ ២០២០ នោះ​គឺ លើកកម្ពស់​ការទូត​សភា ដើម្បី​នាំ​តំបន់​អាស៊ាន​ឆ្ពោះទៅរក​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​ដែល​សកម្ម​ជាង​មុន នៅក្នុង​គ្រា​លំបាក​នេះ​។​

​នៅក្នុង​បរិបទ​នៃ​ការ​វិវឌ្ឍន៍​ដ៏​ស្មុគស្មាញ​និង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការរីក​រាលដាល​របស់ Covid-19 ទៅលើ​តំបន់​និង​អន្តរជាតិ លទ្ធផល​ដែល​សម្រេចបាន​ពី​មហាសន្និបាត AIPA 41 នឹង​ក្លាយទៅជា​បុព្វបទ​របស់ AIPA ក៏ដូចជា​អាស៊ាន ដើម្បី​រួមគ្នា ឆ្លងកាត់​រាល់​ការលំបាក​និង​បញ្ហា​ប្រឈម​សំដៅ​សម្រេចបាន​គោលដៅ​ដែល​បាន​ដាក់ចេញ​នៃ​ប្រទេស​នីមួយៗ​និយាយ​ដោយឡែក​និង​អាស៊ាន​និយាយ​រួម​។ តាមរយៈ​ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នៃ​មហាសន្និបាត AIPA 41 រដ្ឋសភា​វៀតណាម​បានបង្ហាញ​សមត្ថភាព និង​ការប្តេជ្ញាចិត្ត​ប្រឹងប្រែង​ជម្នះ​រាល់​ការលំបាក ស្មារតី​សាមគ្គីភាព ការចែករំលែក គំនិត​ផ្តួចផ្តើម​និង​ទំនួល​ខុសត្រូវ ដែល​បាន​សហគមន៍​ស្គាល់​និង​កោតសរសើរ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម