កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​ប្រទេស​ទាំង​១០​ដែលមាន​បដិសណ្ឋារកិច្ច​ល្អ​បំផុត​

214
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​យោងតាម​វែបសាយ​អន្តរជាតិ​MyInternationalMovers​មាន​ប្រទេស​សរុប​ចំនួន​១០​ត្រូវបាន​គេ​ចាត់ទុកជា​កន្លែង​ដែល​ផ្តល់​ភាព​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជាទីបំផុត​ចំពោះ​ជនបរទេស​។​ដោយ​មិន​ខ្វល់​ថា​ពួកគេ​សម្រេចចិត្ត​ចង់​ផ្លាស់​ទីលំនៅ​ឬក៏​គ្រាន់តែ​ចង់​ចំណាយ​ពេលវេលា​វិស្សមកាល​ដ៏​ល្អ​មួយ​នោះទេ​គឺ​ពួកគេ​គួរតែ​ពិចារណា​លើ​ប្រទេស​ទាំង​១០​នេះ​។​

​គេហទំព័រ​(​វេ​ប​សាយ​)​ក្រសួងទេសចរណ៍​កាល​ពីថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​បាន​ស្រង់​វេ​ប​សាយ​អន្តរជាតិ​នោះ​ថាៈ​១,​ព្រះរាជាណាចក្រ​កម្ពុជា​២,​នូ​វែ​ល​សេ​ឡង់​៣៖​កាណាដា​៤,​ម៉ិចស៊ីកូ​៥,​ហ្វីលីពីន​៦,​វៀតណាម​៧,​អ៊ិ​សឡង់​៨,​កូ​ស្តា​រី​កា​៩,​អៀរ​ឡង់​១០,​ព័រ​ទុយ​ហ្គា​ល់​។​ក្នុងនោះ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវគេ​ចាត់ទុកជា​ប្រទេស​កំពុងតែ​ប្រែក្លាយជា​ឋានសួគ៌ សម្រាប់​ជនបរទេស​ដែល​មក​រស់នៅ​ទីនេះ​។
​បើតាម​ការស្ទង់មតិ​ភាគច្រើន​ប្រជាជន​កម្ពុជា​គឺមាន​អត្ត​ច​រឹក​រួសរាយ​រាក់ទាក់​និង​ស្វាគមន៍​ជាទីបំផុត​ចំពោះ​ជនបរទេស​មិន​ថា​ជា​ភ្ញៀវទេសចរ​ឬមួយ​ក៏​អ្នក​ផ្លាស់​មក​រស់នៅ​ទីនេះ​ឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម