ផឹកស៊ី​ជាមួយគ្នា​សុខៗ ក្មួយ​កាប់​អ៊ុំ​ប្រុស​២០​ពូថៅ​ស្លាប់​នៅនឹងកន្លែង​

558
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ /​កំពង់ស្ពឺ​: សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​ម្នាក់ ក្រោយពី​ផឹកស៊ី​រហូតដល់​ស្រវឹង​បាន​ខាំ​ដោះ​អ៊ុំ​ប្រុស​លេង​ហើយ​ដើរទៅ​ផ្ទះ អ៊ុំ​តាម​ទៅ​សួរ បែរជា​ជនសង្ស័យ​យក​ពូថៅ​កាប់​ចំក្បាល​២០​ពូថៅ ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ក្រាំង​គគី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។​

សពជនរងគ្រោះ​ឈ្មោះ ភួង ផាន

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹងថា មុន​កើត​អំពើហិង្សា​ជនរងគ្រោះ និង​ជនដៃដល់​បាននាំគ្នា​ផឹកស៊ី​រហូត​សល់​ស្រវឹង នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ស្រាប់តែ​ឈ្មោះ ម៉ម បូរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ឱ​ក្បាល​ខាំ​ដោះ​ជនរងគ្រោះ បណ្តាល​ឲ្យ​ឈាម​រួច​ជនសង្ស័យ​រត់​ទៅផ្ទះ​បាត់​។ ខណៈនោះ ជនរងគ្រោះ​ឈ្មោះ ភួង ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​កំពុង​ចេញឈាម ជនរងគ្រោះ​បាន​ដើរទៅ​ផ្ទះ​ជនសង្ស័យ​ដើម្បី​សួរនាំ​។​

ជនដៃដល់​​ឈ្មោះ ម៉ម បូរី ដែលត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន និងវាយឲ្យរបួសធ្ងន់

​ប្រភព​បាន​បន្តថា ពេលនោះ​ជនសង្ស័យ​បាន​យក​ពូថៅ​កាប់​មកលើ​ជនរងគ្រោះ​ចំក្បាល និង​មុខ​ចំនួន​២០​ពូថៅ បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាយ​ខួរក្បាល​ប្រកាច់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ក្រោយ​ហេតុ​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​និង​វាយ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​កំពុង​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​កំពង់ស្ពឺ និង​បន្ត​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម