​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ​នៅ​ទូទាំងប្រទេស

145
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​លោកស្រី​វេជ្ជបណ្ឌិត​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​តាម​ការសរុប​ខេត្ត​ចំនួន​បួន​(​តាកែវ​,​ត្បូងឃ្មុំ​,​បាត់ដំបង​,​និង​បន្ទាយមានជ័យ​) ដែលមាន​ព្រះសង្ឃ​អាពាធ​រោគា​កន្លងមក​និង​ក្នុងពេល​ថ្មីៗ​នេះ​មាន​ចំនួន​ប្រមាណ​ជាង​១២០​អង្គ​ហើយ ដែល​ឆ្លង​ជំ​ង​ផ្តាសាយធំ​។​ព្រះសង្ឃ​ដែល​អាពាធ​ស្ទើរតែ​ទាំងអស់​បាន​ព្យាបាល​ជាសះស្បើយ ហើយ​នៅ​សេសសល់​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ការព្យាបាល​តែ​ស្ថានភាព​បាន​ធូរស្រាល​ហើយ​ដែរ​។

លោកស្រី​បន្តថា ជាទូទៅ កត្តា​ដែល​ឲ្យ​មាន​បញ្ហា​សុខភាព បែបនេះ គឺមាន​កត្តា​ជាច្រើន​ដូចជា ការប្រែប្រួល​អាកាសធាតុ ការវិវត្ត​បម្រែបម្រួល​នៃ​វីរុស ឫ​មេរោគ​ផ្សេងៗ នៅក្នុង​បរិស្ថាន​ដែល​ផ្តល់​អំណោយផល​គួបផ្សំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ឫ​មានការ​ប៉ះពាល់​ជាមួយ​ពពួកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។​ពពួកសត្វ​បក្សី ដែល​អាច​ចម្លង​វីរុស​ណាមួយ​មក​បុគ្គល ឫ​ការបរិភោគ​ពពួកសត្វ​ទាំងនេះ​ដែល​ចម្អិន​មិនបាន​ច្អិន និង​មាន​កង្វះ​ការអនុវត្ត​អនាម័យ​ដៃ និង​ខ្លួនប្រាណ ឆ្លងតាម​ការ​ក្អក​កណ្តាស់ ដែល​មិនបាន​ខ្ទប់មាត់​និង​ច្រមុះ​បាន​ត្រឹមត្រូវ​ឫ​ឆ្លងតាម​ការប៉ះពាល់​ទឹក​ផ្លូវដង្ហើម​អ្នក​ដែល​ឈឺ ជាដើម​។

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​ព្រះសង្ឃ លោកតា​អាចារ្យ លោក​យាយជី និង​គណកម្មការ​វត្ត​ទូទាំងប្រទេស​កម្ពុជា ចូលរួម​អនុវត្ត​ន៌​វិធានការ​៖

  • ត្រូវមាន​អនាម័យ​ខ្លួន ប្រាណ ជាពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឲ្យ​បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល​។
  • ប្រើ​ម៉ាស់​ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចូលក្នុង​ទីវ​ត្ត​អា​រ៉ា​ម ឫ​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន ហើយ​ពេល​ក្អក​កណ្តាស់ ត្រូវ​ខ្ទប់មាត់​នុង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ក្រដាស​ជូត​មាត់ ឫ​កែងដៃ ជាដើម​។
  • ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​
  • ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​សត្វ​បក្សី ដោយផ្ទាល់ ។ ប្រសិន​បេ​ី​បាន​ប៉ះពាល់ ត្រូវតែ​លាងដៃ​ជាមួយ​សាប៊ូ ឱ្យ​ឆាប់ មុននឹង​ចាប់​កាន់​របស់របរ ឫ​មុននឹង​ប៉ះពាល់​ផ្ទៃមុខ​របស់​បុគ្គល​។
    -​ត្រូវ​បរិភោគ​ម្ហូបអាហារ​ឆ្អិន​ល្អ​រក្សា​អនាម័យ​ចំណីអាហារ​និង​ទុកដាក់​ម្ហូបអាហារ​ដាច់ដោយឡែក​ពីគ្នា​តាម​ការណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ជារឿយៗ​រួចមកហើយ​។
  • បើ​មាន​បញ្ហា​សុខភាព មិនត្រូវ​ចូលរួម​ពិធី ឫ​កម្មវិធី​ណាមួយ​នោះឡើយ ដោយ​ត្រូវ​ស្នាក់​ក្នុង​កុដិ ឫ​ទីកន្លែង​ណាមួយ​ដាច់ដោយឡែក​ពី​គេ​កុំឱ្យ​មានការ​ចម្លង​បន្ត​គ្នា​ហើយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។
  • រាយ​ការ​ណ៌​ទៅ​លេខ​១១៥(​មិនមាន​ថវិកា​ក៏​អាច​ហៅចូល​បានដែរ​)​ឫ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ឫ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម