​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

107
ចែករម្លែក

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​មនុស្សម្នា​ក់បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​និង​គោយន្ត​កន្ត្រៃ​នៅពេល​យប់ ។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ១៥ ខែ កញ្ញា​ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លេខ ១៥០B​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៤​និង​២៥ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ដំ​រិ​ប ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បានឱ្យដឹង​ថាករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​គោយន្ត​កន្ត្រៃ​និង​ម៉ូតូ​យានយន្ត​ទាំង​២​គ្រឿង​បើកបរ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​។​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A.8332 បើកបរ​ដោយ​ឈ្មោះ ព្រឿង វ៉ា​ឃិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ជុំ​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​។​ដោយឡែក​គោយន្ត​កន្ត្រៃ​បើក​ឡើង​មកលើ​ថ្នល់​កៅស៊ូ​ស្រាប់តែ​ម៉ូតូ​ក៍​បើក​បុក​ដៃ​គោយន្ត​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ចូល​ខាងក្រោម​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​ស្លាប់​។​


​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បានឱ្យដឹង​ទៀតថា​នៅក្រោយពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់​គេចខ្លួនបាត់​។​វត្ថុតាង​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បាន​នាំយកមក​រក្សាទុក​បណ្តោះ​អាស​ន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម