​រថយន្ដ​ដឹក​ដី​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បូន​ប្រតិភូ​បណ្តាលឱ្យ​ស្នងការរង​ម្នាក់​រងរបួស​ធ្ងន់​ ​ ​

1157
ចែករម្លែក
  • 164
    Shares

​ដោយៈ​ហូ​សាន់​/​តាកែវៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​រវាង​រថយន្ត​ដឹក​ដី​បាន​បុក​ជាមួយ​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បូន​ប្រតិភូ​បណ្តាលឱ្យ​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ​ម្នាក់​រងរបួស​ធ្ងន់​។​ករណីនេះ​កើតឡើង នៅ​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ដ​បង្កហេតុ​ម៉ាក​នីសា​ន់ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0467 បើកបរ​ដោយ​ឈ្មោះ សៀន រិទ្ធី អាយុ​២៣​ឆ្នាំ ។​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ថ្ងៃកើតហេតុ​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បូន​ប្រតិភូ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល​2-8866 បើកបរ​ដោយ​លោក​អនុសេនីយ៍ទោ ភុំ សុខ​គា អាយុ​៣១​ឆ្នាំ ជាម​ន្ដ្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។​ខណៈ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ មាន​រថយន្ត​ដឹក​ដី​បាន​បើក​ឆ្លងផ្លូវ បណ្តាលឱ្យ​ប៉ះទង្គិច​គ្នា បង្ក​គ្រោះថ្នាក់​តែម្តង ។​

​ប្រព​បាន​បន្តថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាលឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុក ពល​រិ​ទ្ធ អាយុ ៥៥​ឆ្នាំ ជា​ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ដោយឡែក​អ្នកបើកបរ​រថយន្ដ​បង្ក ក៏​ត្រូវបាន​កម្លាំង​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម