ជន​២​នាក់​លួច​ម៉ូតូ​ដឹក​តាម​រថយន្ត​ពី​ខេត្តបាត់ដំបង​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​

170
ចែករម្លែក

ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​ពី​ខេត្តបាត់ដំបង​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៥​កញ្ញា​២០២០​នៅ​ចំណុច​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​
​ស្នងការរង​នគ​បាល​ខេត្ត​ខេត្តកំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ពេ​ជ្យ​រ៉ី​បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៦​កញ្ញា​២០២០​នេះ​ថា​ដោយមាន​ការសុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​រួម​និង​សមត្ថកិច្ច​ខេត្តបាត់ដំបង តាម​ទូរស័ព្ទ ថា​មាន​ចោរលួច​ម៉ូតូ​ដឹក​តាម​រថយន្ត​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ។​

​ភ្លាមនោះ​លោក​ក៏បាន​បញ្ជា​កម្លាំង​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច​ស្រាវជ្រាវ​និង​ត្រួ​ពិនិត្យ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ប៉ោយប៉ែត​ភ្នំពេញ​។​កម្លាំង​សមត្ថកិច្ចរ​រកឃើញ ម៉ូតូ​មាក​ហុងដា​C125 ចំនួន ២ គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​៤ និង ជនល្មើស​ចំនួន ២ នាក់​បន្លំ លាក់ខ្លួន​និង​ដាក់​ម៉ូតូ​តាម​រថយន្តក្រុង​។​សមត្ថកិច្ច​បាន​ឃាត់​និង​ប្រគល់ជូន​សម​ត្ត​កិច្ច​នគរបាល​ខេត្តបាត់ដំបង​ទាំង​មនុស្ស​និង​វុ​ត្ថុ​តាង​ដែលជា​ម្ចាស់​ករណី​យកទៅអនុវត្ត​ទៅតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម