ថ្ងៃទី​១ នៃ​បុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវ​ក្នុងស្រុក​និង​ជន​បរ​ទស​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​មាន ប្រមាណ ជាង​២១​ម៉ឺន​នាក់​

198
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​/​ភ្នំពេញ​: សម្រាប់​ថ្ងៃទី​១ (​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០) នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ បងប្អូន​ប្រជាពលរដ្ឋ និង​ជនបរទេស ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស មាន​ចំនួន​ប្រមាណ ២១៧,៩៣២​នាក់ ក្នុងនោះ​៖
− ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២១៥,៩៤១ នាក់​
− ភ្ញៀវ​បរទេស​មាន​ប្រមាណ ១,៩៩១ នាក់​

​សម្រាប់​ខេត្ត​ដែលមាន​ភ្ញៀវ​ច្រើន​ចាប់ពី​១​ម៉ឺន​នាក់​ឡើង រួមមាន​៖
១- ខេត្តកណ្តាល ២១,២៤១ នាក់​
២-​ខេត្តបាត់ដំបង ១៩,៩៥០ នាក់​
៣-​ខេត្ត កំពត ១៩,៤១៥ នាក់​
៤-​សៀមរាប ១៧,២៦៦ នាក់​
៥-​ខេត្ត​ព្រះសីហនុ ១៦,៣១៨ នាក់​
៦-​ខេត្ត កំពង់ឆ្នាំង ១៥,៩៩៥ នាក់​
៧ ខេត្តតាកែវ ១១,១៦៥ នាក់​
៨ ខេត្តកំពត ១១,១២២ នាក់​

​ជាការ​កត់សម្គាល់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទី​១​នេះ សភាពការណ៍​ទេសចរណ៍​ជារួម រាប់​តាំងពី​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ មាន​ភាពល្អប្រសើរ​ធម្ម​តា និង​មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ​។

​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ជាប្រចាំ ក្នុងនោះ​មន្ទីរ​ទេសចរណ៍​ក៏បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ណែនាំ​ដល់​ការធានា​ការផ្តល់សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព តំលៃ​សមរម្យ ហើយ​គោលដៅ​ទេសចរណ៍​ទាំងអស់ បាន​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម