មកពី​ខេត្តកំពង់ចាម ប្រើល្បិច​បោកប្រាស់ នៅ​ខេត្តបាត់ដំបង ត្រូវអស់​លក្ខណ៍ នៅ​ខេត្តកំពង់ឆ្នាំង​

237
ចែករម្លែក

ដោយ​៖ គ្រញូង​ /
​បាត់​ដំប​ងះ
កាលពី​ថ្ងៃទី​១៤ និង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ និង​នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ជនសង្ស័យ​ចំនួន ពីរ​នាក់ បានធ្វើ​សកម្មភាព (​ឆបោក​យក ម៉ូតូ​របស់​ជនរងគ្រោះ ក្នុងខណៈដែល ពួកគេ​ប្រើ​កលល្បិច ធ្វើជា​អ្នកជិះ​ម៉ូតូឌុប ឱ្យ​ឌុប​ពួកគេ ទៅដល់​គោល ដៅ ដែល​គេ​គ្រោងទុក​ហើយ បក្ខ​ពួកគេ​ម្នាក់ ចុះ​នៅ​គោលដៅ​នោះ រីឯ​បក្ខពួក​ម្នាក់ទៀត ធ្វើជា​សុំ​ខ្ចី​ម៉ូតូ​ពី​ម្ចាស់​មួយ​ភ្លែត ដើម្បី​ទៅយក​អ្វីមួយ ។ ដោយ​ការទុកចិត្ត​ថា មាន​បក្ខ​ពួកគេ​ម្នាក់ ស្ថិតនៅ​ទីនេះ ម្ចាស់​ម៉ូតូ​បាន​ហុច​សោ​ម៉ូតូ​ឱ្យ​ខ្ចី ពេល​បាន​ម៉ូតូ​ហើយ​ជនសង្ស័យ ក៍​ជិះ​យកទៅ​បាត់​តែម្តង រីឯ​បក្ខ​ម្នាក់ទៀត ក៏បាន​គេចខ្លួន ពី​ទីនោះ​បាត់​ដែរ​។​

​លោក ឈឿង គឹម​សុង នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ទាំងពីរ​នាក់ មានឈ្មោះ ប៊ិន រ៉ាត់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ ដំបង និង​ឈ្មោះ សេក វណ្ណ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក​ហុងដា ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ចំនួន ២ គ្រឿង ។​

​លោក​គឹម​សុង បានបញ្ជាក់​ថាៈ ក្រោយពី​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​រួចមក និង​អនុវត្តតាម​បទបញ្ជា​ផ្ទាល់ ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្ម​ទ័​ណ្ឌ បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើការ​ស្រាវជ្រាវ ជាបន្ទាន់ ដោយមាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល ដឹកនាំ​សហការ​ជាមួយ សមត្ថកិច្ច​នគរបាល ខេត្តកំពង់ឆ្នាំង រហូត​ឈានទៅ កំណត់​មុខសញ្ញា​បាន និង​ដោយបាន​ការសម្របសម្រួល នីតិវិធី​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបាត់ដំបង ជនសង្ស័យ ជា​មុខសញ្ញា​ធ្វើ​សកម្មភាព ចំនួន ពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន រួមមាន​៖ ឈ្មោះ ផន ដា​រ័ត្ន ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ នៅ​ភូមិ​អូរ​កំបុត ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ឈ្មោះ អ៊ុក ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ ឃុំ ជាមួយគ្នា​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម៉ូតូ​របស់​ជន​ង​គ្រោះ ទាំងពីរ​គ្រឿង ប្រគល់ជូន​ម្ចាស់​វិញ ។ ក្រៅពី​ម៉ូតូ នៅមាន​សម្ភារ មួយចំនួនទៀត​គឺ​៖ ស្លាក​លេខ​ម៉ូតូ ចំនួន ៣​សន្លឹក ឧបករណ៍​សម្រាប់​កឹ​ប ស្លាក​លេខ ម៉ូតូ ចំនួន ១ តួ​ណឺ​វី​ស ចំ​ចំនួន​៣ ដង្កាប់ ចំនួន ២ កូន សោរ សម្រាប់ ដោះ​គ្រឿង​ម៉ូតូ ចំនួន ៤ ។​

​លោក ឈឿង គឹម​សុង បានបញ្ជាក់​ថាៈ ក្រោយពេល ជនសង្ស័យ ឆ្លើយ​សារភាព​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V

ជនសង្ស័យ​ទាំង ២ នាក់ និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម