ស្លាប់​មនុស្ស ៦ នាក់ និង​របួស ៤ នាក់ ដោយ​រន្ទះបាញ់ នៅ​ស្រុក​រុក្ខ​គី​រី​

534
ចែករម្លែក

ដោ​យះ គ្រញូង /
​បាត់​ដំប​ងះ
កាលពី​វេលា​ម៉ោង ៦​និង​២០​នាទី ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ផ្គរ​រន្ទះ ហើយ​រន្ទះ​បាន​បាញ់ ទៅលើ​ប្រជាពលរដ្ឋ ដែលមាន​សមាជិក ១០ នាក់ បណ្តាល​ឲ្យ​ស្លាប់​អស់ ៦ នាក់ និង​របួស ៤ នាក់ ក្នុងនោះ មាន​ឪពុកម្តាយ កូន និង​បងប្អូន មកពី​ខេត្តបាត់ដំបង ដែល​មក​ចូលរួម ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ។​

​លោក​វរសេនីយ៍ទោ ឆាយ ម៉ាប់ អ​ធី​ការ​នគរបាល ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ដែល​ស្លាប់ ដោយ​រន្ទះបាញ់ មាន ៦ នាក់ រួមមានៈ ១.​ឈ្មោះ យ៉ុម ញឹក (​ម្ចាស់ផ្ទះ​) ប្តី អាយុ​៥៦​ឆ្នាំ​, ២.​ឈ្មោះ ជា សុខ​ណា (​ប្រពន្ធ​) អាយុ​៥៦​ឆ្នាំ​, ៣.​ឈ្មោះ យ៉ុម រ៉ាវុធ អាយុ​២៦​ឆ្នាំ (​កូនប្រុស​បង្កើត​), ៤.​ឈ្មោះ យ៉ុម ចរិយា អាយុ​២៥​ឆ្នាំ (​កូនស្រី​), ៥. ឈ្មោះ ធី (​មិន​ស្គាល់​ត្រកូល​) អាយុ​៥០​ឆ្នាំ នៅ​ខេត្តបាត់ដំបង​, ៦.​ឈ្មោះ អន វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្មាំ (​នៅ​បាត់ដំបង​)​។​

​ចំណែក​អ្នករបួសធ្ងន់ ៤ នាក់ មានៈ ១.​ឈ្មោះ វឿន វុត្ថា អាយុ​៤១​ឆ្នាំ​, ២.​ឈ្មោះ សឹក សារស់ អាយុ​៤០​ឆ្នាំ , ៣.​ឈ្មោះ ហួត ហុង អាយុ​៥៨​ឆ្នាំ បុរស​ទាំង ៣​នាក់​នេះ រស់នៅ​បាត់ដំបង និង​៤.​ឈ្មោះ ឃឿ​ត សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​។ អ្នករបួស ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក ស្រុក​មោងឫស្សី ដើម្បី​ជួយសង្គ្រោះ​។ ចំណែក​សាកសព ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V

សព​ជនរងគ្រោះ ដែល​ត្រូវ​រន្ទះបាញ់​
សព​ជនរងគ្រោះ ដែល​ត្រូវ​រន្ទះបាញ់​

ទីតាំងផ្សាយពាណិជ្ជកម្ម