​ក្រុង​ប៉ោយប៉ែត​អាចជា​ទីក្រុង​ស្អាត​សណ្តាប់ធ្នាប់​និង​សេវា​ល្អ​ទាល់តែ​ពលរដ្ឋ​ចូលរួម​

146
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ថា​៖​ឱ្យ​ទីក្រុង​ស្អាត​សណ្តាប់ធ្នាប់​ល្អ សេវា​ល្អ​ទាល់តែ​ពលរដ្ឋ​និង​សាធារណៈជន​ចូលរួម​ឬ​ផ្តើមចេញពី​យើងទាំងអស់គ្នា ។​
​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កាសែតរ​រស្មី​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ថា​៖​ការរៀបចំ​សណ្តាប់ធ្នាប់​សោភ័ណភាព​ក្រុង​អាចធ្វើ​បាន​ដោយ​គ្មាន​ការតវ៉ា​និង​ប្តឹងផ្តល់​តប​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ប៉ុន្តែ​តាំងពី​ជំនាន់​អភិបាលក្រុង​បន្ទាប់​មាន​លោក​ង៉ោ​ម៉េង​ជ្រួ​ន​,​លោក​សាន​ស៊ានហូ​និង​រូបលោក​ផ្ទាល់​នា​បច្ចុប្បន្ននេះ​គឺ​ការងារ​នេះ​មានការ​លំបាក​ហើយ​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​តប​បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​ខ្លាំង​និង​ក្តៅ​។

​ដូចជា​ត្រូវ​កាត់​រុះរើ​ចូក​គាស់​ឈួ​ស​ឆាយ​សំណង់​អាណា​ធិ​តេ​យ្យ​ឬ​សំណង់​មិន​រៀបរយ​ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់ សោភ័ណ​ភព​នោះ​។​ឬ​អាច​ថាបើ​មានការ​ប្តឹង​គេ​ប្តឹង​ចំឈ្មោះ​បុគ្គល​មន្ត្រី មិនមែន​ប្តឹង​ស្ថាប័ន​រដ្ឋបាល​សង្កាត់ ក្រុង​នោះទេ ។​

​ទោះយ៉ាងណា​លោក​គាត់​ហ៊ុល​បាន​បង្ហើប​ថា​៖​តែ​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​ពលរដ្ឋ​ម្ចាស់​សំណង់​មិន​រៀបរយ​បាន​ស្តាប់​និង​សហការ​ល្អជា​មួយ​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ទេ ទើប​រដ្ឋបាល​ក្រុង​ហ៊ាន​ធ្វើ​។​ហេតុនេះហើយ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែងថា​៖​ក្រុង​ចាប់ផ្តើម​ដំណើរ​ការរៀប​ផ្លូវ​ថ្មើរជើង​ដោយ​រៀប​ឥដ្ឋ​កន្សែង សម្រាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហាត់ប្រាណ ចាប់ពី​រង្វង់​មូល​ប៉ោយប៉ែត ដល់​វត្ត​ផ្សារកណ្តាល​អម​សងខាង​ផ្លូវជាតិ​លេខ​៥​។​

​រដ្ឋបាល​ក្រុង​សូម​គោរព​អរគុណ​ចំពោះ​ស្មារតី​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន ដែល​បាន​ចូលរួម​ធ្វើការ​ស្វ័យ​រុះរើ​រាល់​សំ​យ៉ាប​ផ្ទះ ស្លាក​យីហោ និង​សម្ភារៈ​ផ្សេងៗ​(​រុះរើ​ខ្លួនឯង​) ។​គឺ​នេះ​ជា​ស្មារតី​សហការ​និង​ទទួលខុសត្រូវ សំខាន់​និង​មានគុណ​តម្លៃ​ណាស់ ៕S/

​រូបថត​៖​ក្រុង​ប៉ោយប៉ែត​ថា​អាចអោយ​ទីក្រុង​ស្អាត​សណ្តាប់ធ្នាប់​ល្អ​សេវា​ល្អ​ទាល់តែ​ពលរដ្ឋ​និង​សាធារណៈជន​ចូលរួម (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម