​ប្រជាពលរដ្ឋ​ជិត​២.០០០​នាក់​ក្នុងស្រុក​ព្រៃនប់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​

195
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ជិត​២.០០០​នាក់​ក្នុងស្រុក​ព្រៃនប់​នៃ​ខេត្ត​ព្រះសីហនុ​រងគ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​កាលពី​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​។​ក្នុងនោះ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ទាំងយប់​។​នៅក្នុង​ហេតុការណ៍​នេះ​បណ្តាលឱ្យ​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​។​

យោងតាម​របាយការណ៍​សមត្ថកិច្ច​បានបង្ហាញ​ថាៈ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​សរុប​ចំនួន​៤៧២​គ្រួសារ​ស្មើ​មនុស្ស​ចំនួន​១.៩៥៨​នាក់​ទទួលរង​នូវ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​។​ប្រភព​ដដែល​បាន​បន្តថាៈ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​លោក​ម៉ាង​ស៊ី​ណេ​ត​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​,​ក​,​កម្លាំង​មន្ទីរជំនាញ​ចេញ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​នេះ​បាន​បណ្តាលឱ្យ​តំបន់​មួយចំនួន​ក្នុងស្រុក​ព្រៃនប់​នៃ​ខេត្ត​ព្រះសីហនុ​ទទួលរង​នូវ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នៅ​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​ទៅកាន់​ទីទួល​សុវត្ថិភាព​ទាំងយប់ ។​
​ប្រជាពលរដ្ឋ​ដែល​រង​ផល​ពាល់​សរុប​ចំនួន​៤៧២​គ្រួសារ​ក្នុង​ឃុំ​ចំនួន​៤​ជាប់​ផ្លូវជាតិ​លេខ​៤​ស្រុក​ព្រៃនប់ រួមមាន ៖​ឃុំ​ព្រៃនប់ ចំនួន​១២៥ គ្រួសារ​មនុស្ស​ចំនួន​៥០៦​នាក់​។

​ឃុំ​ទួល​ទទឹង ចំនួន ២៨៦ គ្រួសារ មនុស្ស​ចំនួន​១.១៨០​នាក់​។​ឃុំ​អណ្តូង​ថ្ម​ចំនួន ៤៦​គ្រួសារ​មនុស្ស​ចំនួន​១៨៨​នាក់​។​ឃុំ​សំ​រ៉ុង ចំនួន ១៥ គ្រួសារ​មនុស្ស​ចំនួន​៨៤​នាក់​។​ស្លាប់​ក្មេងស្រី​ម្នាក់​ឈ្មោះ​វុទ្ធី​ស្រី​នី​អាយុ​១​ខួប​កន្លះ​មាន​ទីលំនៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម​និង​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រដ្ឋ​និង​ឯកជន​ខ្លះទៀត​រង​ការប៉ះពាល់​បាត់បង់​និង​ខូចខាត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម