​ខឹង​ចិន​យក​កាំបិត​ចាក់ឱ្យ​របួស​២​នាក់​កម្លាំង​នគរបាល​បង្ក្រាបបាន​ជនសង្ស័យ​

138
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​ជនសង្ស័យ​ម្នាក់​ខឹង​បុរស​ជនជាតិ​ចិន​២​នាក់​ករណី​ទំនាស់​ពាក្យសម្តី​ក៏​យក​កូនកាំបិត​ចាក់​ចិន​២​នាក់​នោះ​ឱ្យ​រងរបួស​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​យកមក​សាកសួរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុមទី​១៥​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ជនរងគ្រោះ​ឈ្មោះ​HUANGXIAOHAI​ប្រុស​អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន​កាន់​ប៉ាស្ព័រ​លេខ​EF7956201​ស្នាក់នៅ​ក្រុមហ៊ុនស្រា​បៀរ​ganzberg​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​មុខរបរ​ជាងផ្សារដែក របួស​ដៃ​ឆ្វេង​។​ជនរងគ្រោះ​ឈ្មោះ​LUO YONGKUN​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន លេខ​ប៉ាស្ព័រ E00208085​ស្នាក់នៅ​ក្រុម​ហ៊​ន​ហ្គេ​ស្បឿ​ត​ganzberg ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ ៦​ខណ្ឌ​ឬ​ស្សី​កែវ រងរបួស​ធ្ងន់​ខ្នង​ខាងឆ្វេង​។​

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថាៈ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃិន សុផល ភេទ​ប្រុស​អាយុ​៣៨ ឆ្នាំ​មុខរបរ​កម្មករ​កាប់​ជ្រូក ស្នាក់​នៅក្នុង កុងស៊ី​កាប់​ជ្រូក​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន ។​មុន​កើតហេតុ​នៅ​ថ្ងៃទី ១៧​ខែកញ្ញា​ឆ្នាំ​២០២០​ជនសង្ស័យ​និង​ប្អូនប្រុស​របស់ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅរក​ជនរងគ្រោះ ដើម្បី​សួរនាំ​ទំនាស់​កាលពី​ថ្ងៃមុន​នៅ​កន្លែងធ្វើការ​។​

​ប៉ុន្តែ មិនបាន​ជួប​ក៏​ត្រឡប់មកវិញ ។​លុះដល់​វេលា​ម៉ោង ២០​និង ០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ​បាន ទៅរក​ជនរងគ្រោះ​ម្ដងទៀត ដោយបាន​កាន់​កូនកាំបិត​ទៅជា​មួយ​ផង ។​ពេលនោះ​បាន​ជួប​ជនរងគ្រោះ​ឈ្មោះ​HUANGXIAOHAI​កំពុង​ដើ​តាមផ្លូវ​ក៏​ទៅ​ចាក់​ជនរងគ្រោះ​បណ្ដាល​របួស​។​


​ឃើញ​ដូចនេះ​ជនរងគ្រោះ​ឈ្មោះ​LUOYONGKUN​បាន​ស្ទុះ​មកជួយ​ត្រូវបាន​ជនសង្ស័យ​ចាក់ឱ្យ​រងរបួស​កំភួន​ដៃ​ដៃ​ខាងឆ្វេង​។​ភ្លាមនោះ​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច​។​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាមៗ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម