​ថ្ងៃទី​២​មាន​ភ្ញៀវទេសចរ​ជាង​៤៥​ម៉ឺន​នាក់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

195
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​សម្រាប់​ថ្ងៃទី​២ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ជនបរទេស​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចំនួន ៤៥៤.៨៥៤​នាក់​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត បានឱ្យដឹងថា សម្រាប់​ថ្ងៃទី​២​គឺ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ បងប្អូន​ប្រជាពលរដ្ឋ និង ជនបរទេស ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ​៖ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៥១.៦២៩ នាក់​,​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៣.២២៥ នាក់​។


​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ច្រើន រួមមាន​៖១- ខេត្តបាត់ដំបង​៧៤.៤២០ នាក់​។​២-​ខេត្តសៀមរាប ៥០.៩២៤ នាក់​។​៣-​ខេត្តកំពង់ឆ្នាំង​៣០.១០៨​នាក់​។​៤-​ខេត្ត​ព្រះសីហនុ​២៩.១៧៣​នាក់​។​៥-​ខេត្តពោធិ៍សាត់​២៦.៣១២ នាក់​។​៦-​ខេត្ត​កែប​២៤.៥៤៦ នាក់​។​៧-​ខេត្តកំពត ២៤.១១៥ នាក់​។​៨-​ខេត្តបន្ទាយមានជ័យ​២៣.៦៣៥ នាក់​។​៩-​ខេត្តកណ្តាល​២០.៥៩៦ នាក់​។​

​ជាការ​កត់សម្គាល់​សម្រាប់​និន្នាការ​ភ្ញៀវទេសចរ​រយៈ​២​ថ្ងៃ​កន្លងមកនេះ​បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​នៅតាម​រាជធានី​ខេត្ត​មួយចំនួន​ក្តី​។​ប៉ុន្តែ​ការដើរ​កម្សាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតែមាន​សន្ទុះ​ខ្លាំង សរុប​ជារួម​សម្រាប់​រយៈពេល​២​ថ្ងៃនេះ ភ្ញៀវទេសចរ​មាន​ចំនួន​ប្រមាណ ៦៧២.៧៨៦ នាក់​។​

​ពួកគាត់​ភាគច្រើន​បាន​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​និង​បន្ទាប់ពី​ត្រលប់​ពី​ចូលរួម​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នៅតាម​វត្ត​អារាម​នានា​បានរៀបចំ​ការដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​ដែល​មិន​ស្ថិតនៅ​ឆ្ងាយ​ពី​ស្រុកកំណើត​។​សម្រាប់​២​ថ្ងៃ​ដំបូង​នេះ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​គឺ​ភាគច្រើន​ផ្តោតលើ​ការទិញ​គ្រឿង​ឧបភោគបរិភោគ រៀបចំ​ចង្ហាន់ និង​គ្រឿង​សក្ការៈ​សម្រាប់​ពិធីបុណ្យ​។​ក្នុង​ការដើរ​កម្សាន្ត ទៀតសោត ភាគច្រើន​ពួកគាត់​បាន​យក​ម្ហូបអាហារ​ដែល​បានរៀបចំ​រួច​សល់​ពី​ការ​ប្រគេន​ចង្ហាន់​ទៅ​ទទួលទាន​នៅតាម​គោលដៅ​ទេសចរណ៍​នានា​។

​ដូច​កាលពី​ថ្ងៃទី​១​ដែរ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​បាន​បន្ត​យកចិត្តទុកដាក់​រៀបចំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​អនាម័យ​និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ រាប់ទាំង​នៅក្នុង​វត្ត​អារាម​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម