​អ្នកស្លាប់​ដោយ​រន្ទះបាញ់​នៅ​ស្រុក​រុក្ខ​គី​រី​កើន​ដល់​៧​នាក់​និង​រន្ទះបាញ់​ផ្សេង​ម្នាក់ទៀត​

224
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបងៈ​លោក​វរសេនីយ៍ទោ​ឆាយ​ម៉ាប់​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា​អ្នក​ដែល​ស្លាប់​នៅនឹងកន្លែង​ស្ថិតក្នុង​ភូមិ​ធ្មូ​យ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​ដោយ​គ្រោះធម្មជាតិ​(​រន្ទះបាញ់​)​មាន​ចំនួន​៦​នាក់​។​លុះដល​ថ្ងៃទី​១៨​ខែកញ្ញា​បាន​ស្លាប់​ម្នាក់ទៀត​នៅក្នុង​មន្ទីរពេទ្យ​។​ចំណែក​អ្នកស្លាប់​ដោយ​រន្ទះបាញ់​នៅ​ល្ងាច​ថ្ងៃទី​១៧​ខែកញ្ញា​ដោយ​រន្ទះបាញ់​ដែល​មើល​គោ​នៅ​ភូមិ​ថ្មំ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង ។

​លោក​អធិការ​ស្រុករ​ក្ខ​គី​រី​បាន​បញ្ជាក់ថា​អ្នកស្លាប់​ដោយ​រន្ទះបាញ់​ទាំង​៨​នាក់​
​មានះ​១.​ឈ្មោះ​យ៉ុម​ញ៉ឹក​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ម្ចាស់ផ្ទះ​រស់នៅ​ភូមិ​បឹង​ធ្មួ​យ​ឃុំ​ព្រែកជីក​(​ប្តី​ស្លាប់​)​។​២.​ឈ្មោះ​ជា សុខ​ណា​ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ​ប្រពន្ធ (​ស្លាប់​)៣.​ឈ្មោះ​យ៉ុម ចរិយា​ភេទ​ស្រី អាយុ​២៥​ឆ្នាំ​កូនបង្កើត​ស្លាប់ ៤.​ឈ្មោះ​យ៉ុម រ៉ាវុធ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ កូនបង្កើត​(​ស្លាប់​)​។​

៥.​ឈ្មោះ ធី អត់​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​រស់នៅ​ខេត្តបាត់ដំបង​(​ស្លាប់​)៦.​ឈ្មោះ​អន វិ​ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​(​ស្លាប់​)​និង​៧.​ឈ្មោះ​ហួត​ហុង​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​ស្លាប់​ក្នុង​មន្ទីរពេទ្យ​និង​៨​ឈ្មោះ​ណោ​វិ​រៈ​ភេទ​ប្រុស​ត្រូវ​រន្ទះបាញ់​នៅ​ភូមិ​ថ្មំ​ឃុំ​ព្រែកជីក​ពេល​គាត់​ទៅ​មើល​គោ​ក្រោយ​ផ្ទះ​។​

​ចំណែក​អ្នករបួស​អ្នករបួសធ្ងន់​៣​នាក់​ឈ្មោះ​វឿន​វុត្ថា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់​ខេត្តបាត់ដំបង​(​រងរបួស​).​ឈ្មោះ​សើក​សារស់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​(​រងរបួស​)​និង​ឈ្មោះ​ឃឿ​ត​សំណាង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ធ្មួ​យ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​(​រងរបួស​)​។​
​លោក​អធិការ​ស្រុក​បានបញ្ជាក់​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​លំនៅស្ថាន​រៀងខ្លួន​។​ចំណែក​អ្នករបួស​កំពុង​សម្រាក​ព្យា​បស​ល​ក្នុង​មន្ទីរពេទ្យ ៕S/

​រូប​ថ​តះ​សព​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​សរុប​៨​នាក់​និងរ​បូស​៣​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម