​ផ្ទុះអាវុធ​នៅ​ស្រុក​ក្រគរ​បណ្ដាលឱ្យ​ម្នាក់​ស្លាប់​ម្នាក់ទៀត​ត្រូវ​ឃាត់ខ្លួន​

201
ចែករម្លែក

ដោយ​រិ​ទ្ធិ​សែន​/​ពោធិសាត់​៖​ករណី​ឃាតកម្ម​មួយ​កើតឡើង​ក្នុង​វង់​ផឹកស៊ី​ជាមួយគ្នា​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​នគ​បាល​ស្រុក​ក្រគ​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១៥​នាទី​ថ្ងៃទី​១៨​កញ្ញា​២០២០​ក្នុង​វង​ផឹកស៊ី​ក្នុងភូមិ​ដំបូក​១០០​ឃុំ​ត្នោតជ្រុំ​ស្រុក​ក្រគរ​ខេត្តពោធិសាត់ ។​

ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បានឱ្យដឹងថាៈ​នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ​ដែលជា​ខ្មាន់កាំភ្លើង​បាន​ដេញចាប់​ក្មេង​លេង​ហើយ​ជនរងគ្រោះ​បាន​យក​ដុំថ្ម​គប់​ទៅលើ​ជនសង្ស័យ​ពេលនោះ​ក៏​គេចផុត​។​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើង​បាញ់​គំរាម​តែ​ចៃដន្យ​គ្រាប់​ក៏​ខ្ទា​ត់​ត្រូវ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​។​

ជនសង្ស័យ​ឈ្មោះ​ប្រាក់​សុផល​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​លេខ​១៤​មាន​ឋានៈ​វរសេនីយ៍ត្រី​នៅ​ភូមិ​ឈើទាល​ឃុំ​ត្នោតជុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កាន់​កាំ​ខ្លី​មួយ​ដើម​ប្រភេទ​K54​។​ដោយឡែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ងួន ទូច ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ដំបូក​១០០ ឃុំ​ត្នោតជុំ​ស្រុ​ក្រគរ​ខេត្តពោធិ៍សាត់​។​

​ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់​ទទួលបន្ទុក​កណ្ដាល​យុត្តិធម៌​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ូ​លីដា​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៨​ខ​ឬ​កញ្ញា​ឆ្នាំ​២០២០​ថាៈ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​ក្រគរ​ឃាត់ខ្លួន​និង​ដក​អាវុធខ្លី​ប្រភេទ​K54​យកមក​អធិកា​រដ្ឋា​នគរបាល​ស្រុក​ក្រគរ​។​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​។​ដើម្បី​បញ្ជូនមក​ស្នងការ​នគ​បាល​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម